Volunteers ជួយវិទ្យាល័យមេសាង

នេះគ្រាន់តែជាការចងចាំនូវអនុស្សាវរីយ៍អ្នកស្ម័គ្រចិត្តជនជាតិអាមេរិកកាំងចំនួន៣នាក់ដែលស្ម័គ្រចិត្តមកជួយបង្រៀនភាសាអង់គ្លេសនៅវិទ្យាល័យមេសាង ខេត្តព្រៃវែង។កាលនោះអ្នកស្ម័គ្រចិត្្ត volunteer ភាគច្រើនជានិស្សិតបញ្ចប់មហាវិទ្យាល័យនៅសហរដ្ឋអាមេរិកហើយស្ម័គ្រចិត្តជួយបង្រៀនភាសាអង់គ្លេសនិងកម្មវិធីផ្សេងៗទៀតដល់កម្ពុជាដូចជាការរៀបចំបរិស្ថាន ការអប់រំសុខភាព ។ល។ពួកគាត់បានមកស្វែងយល់ឬហៅថាកម្មសិក្សានៅកម្ពុជាតាមកិច្ចសន្យាជាផ្លូវការរវាងស្ថានទូតអាមេរិកនិងប្រទេសកម្ពុជា( Peace Corp Of Cambodia )ក្នុងម្នាក់ៗរយ:ពេល២ឆ្នាំ។អ្វីដែលយើងនៅចងចាំគឺការបន្លឺសម្លេងភាសាក្នុងការបង្រៀនភាសាអង់គ្លេសថ្នាក់ទី12 ។កាលនោះពួកគាត់មករស់នៅលើទឹកដីស្រុកមេសាងយើងនេះដោយពួកគាត់អនុវត្តតាមទំនៀមទម្លាប់ខ្មែរយើង ដូចជាការស្លៀកពាក់បែបប្រពៃណីខ្មែរ ការហូបចុកបែបម្ហូបខ្មែរ និងការស្វែងយល់ទំនៀមទម្លាប់ប្រពៃណីខ្មែរមានដូចជាសិក្សាភាសាខ្មែរនិងការចូលរួមក្នុងកម្មវិធីទំនៀមទំលាប់ខ្មែរជាដើម។ខ្ញុំនៅចងចាំទៀតថា អ្នកស្ម័គ្រចិត្តទាំងនោះជួយបង្រៀនភាសាអង់គ្លេសក្រៅម៉ោងរដ្ឋ ប៉ុន្តែពួកគាត់មិនយកកម្រៃជាដាច់ខាត សំខាន់ឲ្យតែយើងមានពេលវេលាទៅរៀនភាសាអង់គ្លេសពីគាត់។កាលនោះខ្ញុំសង្កេតឃើញពួកគាត់ច្រើនចូលចិត្តជិះកង់នៅទីជិតៗចម្ងាយពីសាលាទៅទីដែលគាត់ចង់ទៅប្រហែល៧គីឡូម៉ែត្រក្នុងន័យហាត់ប្រាណដើម្បីសុខភាព។ ខ្ញុំចាំមិនភ្លេចនូវអនុស្សាវរីយ៍ដែលពួកគាត់បានជួយបង្រៀនសិស្សរបស់ខ្ញុំនិងជួយសហគមន៍ខ្ញុំ និងពួកគាត់បានស្គាល់ទំនៀមទម្លាប់ខ្មែរយើង។អ្វីដែលខ្ញុំនៅចងចាំទៀតនោះគឺ ពួកគាត់មុននឹងវិលត្រឡប់ទៅប្រទេសកំណើត USA  វិញ ពួកគាត់បានថ្លែងអំណរគុណយ៉ាងច្រើនដល់សហគមន៍យើងដែលបានសហការនិងបង្កលក្ខណ:ងាយស្រួលក្នុងការរស់នៅដោយសុខសន្តិភាពដើម្បីបំពេញកម្មសិក្សាអស់រយ:ពេល២ឆ្នាំដោយជោគជ័យ។ពួកគាត់មុននឹងចេញដំណើរពីកម្ពុជាទៅប្រទេស USA វិញពួកគាត់មានការយំស្រណោះអាឡោះអាល័យចំពោះសហគមន៍យើង ពិសេសសិស្សានុសិស្សដែលពួកគេធ្លាប់បង្រៀនរយ:ពេល២ឆ្នាំ ។
ខាងក្រោមនេះជារូបថតអ្នកស្ម័គ្រចិត្តដែលខ្ញុំរៀបតាមលំដាប់ឆ្នាំនៃកម្មសិក្សារបស់ពួកគាត់ ៖

1- Miss Christine Hard ភេទស្រី មកកម្មសិក្សាក្នុងឆ្នាំសិក្សា 2010–2012
2-Mr Mark Douple ភេទប្រុស មកកម្មសិក្សាក្នុងឆ្នាំសិក្សា 2012–2014
3- Miss Shreya Sharma ភេទស្រី មកកម្មសិក្សា ក្នុងឆ្នាំសិក្សា 2014–2016
(រក្សាសិទ្ធិដោយ៖ យួន បូរ៉េរ៊ត )

Comments

Popular posts from this blog

តើមូលធម៌ខ្មែរមនមានអ្វីខ្លះ

មូលធម៌ខ្មែរ-មន