Posts

Showing posts from September 13, 2020

កំណាព្យ​សីលប្រាំ

Image
  និពន្ធដោយ យួន បូរ៉េត ជាតិសសន៍ខុសគ្នា តែស្រឡាញ់គ្នាណាស់ កំណាព្យ«សីលប្រាំ» ១-សូម្បីឆ្កែឆ្មាចេះស្រឡាញ់គ្នា មនុស្សចងកម្មពៀរគ្នាមិនឈប់ កាប់ចាក់តែគ្នាមិនព្រមឈប់ រស់មិនគួរគាប់ដោយអវិជ្ជា។ ២-ភ្លេចអស់និច្ចសីលគឺសីល៥ ព្រះពុទ្ធផ្ដែរផ្ដាំឲ្យគ្រប់គ្នា ចៀសឆ្ងាយឱ្យផុតកម្មវេរា នឹងបានសុខជាបរលោកនាយ។ ៣-ផឹកគ្រឿងស្រវឹងនិងកាមេ មនុស្សលោកគួរតែកុំយកស្ពាយ ផ្ទុយនិងសីលប្រាំនាំអន្តរាយ រាស្ត្ររដ្ឋចាកឆ្ងាយពីក្ដីសុខ។ ៤-កុំប្លន់កុំលួចកុំកុហក នាំហេតុអាក្រក់នាំឱ្យទុក្ខ កុំសម្លាប់ជីវិតមិនរើសមុខ បំផ្លាញក្តីសុខអ្នកដទៃ។ ៥-បេីមនុស្សទាំងអស់នៅលេីលោក នាំគ្នាចាប់យកសិល៥ថ្លៃ បដិបត្តិឲ្យខ្ជាប់និងមានន័យ ទទួលសម្បត្តិបីបានក្សេមក្សាន្ត។ ៦-សម្បត្តិមនុស្សសម្បត្តិទេវតា ប្រសើរថ្លៃថ្លាគឺព្រះនិព្វាន សម្បត្តិទាំងនេះមិនងាយបាន ទាល់តែអ្នកបានសន្សំបុណ្យ។