សុភាសិតសម្តេចជួនណាត
សុភាសិតសម្តេចជួនណាត
សុភាសិត១៨ឃ្លារបស់ជួនណាត
សុភាសិត១៨ឃ្លាដែលសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) តែងតែមានព្រះបន្ទូលទៅកាន់ពួកយុវជនជារឿងៗ ។ ព្រះអង្គ ដែលជាកំពូលអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ បានទូន្មានយុវជនឲ្យធ្វើខ្លួនទៅជាពលរដ្ឋមួយរូបថ្លៃថ្នូរ ដោយមិនត្រូវក្រាញនៅតែមួយកន្លែង ត្រូវតែផ្លាស់ដីថ្មី គំនិតថ្មី ទើបរកសុភមង្គលឃើញ មិនគួរគប្បីស្ដាយស្រណោះដីកំហិល ដែលមានតែដើមត្នោតឬចេកដូងមួយគុម្ពពីរឡើយ ។ល។
សុភាសិតទាំង១៨ឃ្លាមាន៖
១. ការអម្បាល កុំអាលពោលអួតមុន ។
២. ឧបាយកលសើៗ ពុំស្មើគំនិតជ្រៅ ។
៣. កំណាចឃ្លានពេក មានរឿងពុំសូវស្រាក ។
៤. សេពគប់ពាល ពាលនាំទៅរកខុស សេពគប់ប្រាជ្ញប្រុស ប្រាជ្ញនាំទៅរកត្រូវ ។
៥. សូវនៅម្នាក់ឯង គួរជៀសវាងបាបមិត្ត ។
៦. ចិត្តឥតភ្នែក ភ្នែកឥតចិត្ត អ្នកគិតល្អិតទើបអាចយល់បាន ។
៧. មើលងាយអ្នកផង នាំឲ្យកន្លងច្បាប់ ។
៨. រអិលមាត់ច្រើនតែភ្លាត់ស្នៀត ។
៩. សើចក្អាកក្អាយ នាំឲ្យស្ដាយក្រោយ ។
១០. កាប់បំពង់រង់ចាំទឹកភ្លៀង ភ្នែកមិនឆ្មៀងឃើញមិនសព្វ ។
១១. ធ្វើស្រែទាន់មានភ្លៀង ស្រែកច្រៀងទាន់មានភ្លេង ។
១២. ពេលត្រូវដើរបែរជាដេក ខ្ជិលហួសពេកនាំឲ្យល្ងង់ ។
១៣. មានៈចចេសក្រៃ អស់តម្លៃគ្មានចំណេញ ។
១៤. បំណាច់កើតជាអង្គប្រុស កុំប្រព្រឹត្តខុសធម៌ច្បាប់ ។
១៥. ប្រាំបួនទិញ ដប់ទិញ កុំទិញរបស់ថោក ។
១៦. កុំស្ដាយគុម្ពចេកមួយគុម្ព ។
១៧. កុំស្ដាយអាចម៍គោមួយគំនរ ។
១៨. បើមិនចេះត្រូវសួរគេ កុំមានៈយកគ្រាន់បើ ។
Comments
Post a Comment