សុភាសិតសម្តេចសង្ឃជួន ណាត
សុភាសិត១៨ឃ្លារបស់ជួនណាត សុភាសិត១៨ឃ្លាដែលសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) តែងតែមានព្រះបន្ទូលទៅកាន់ពួកយុវជនជារឿងៗ ។ ព្រះអង្គ ដែលជាកំពូលអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ បានទូន្មានយុវជនឲ្យធ្វើខ្លួនទៅជាពលរដ្ឋមួយរូបថ្លៃថ្នូរ ដោយមិនត្រូវក្រាញនៅតែមួយកន្លែង ត្រូវតែផ្លាស់ដីថ្មី គំនិតថ្មី ទើបរកសុភមង្គលឃើញ មិនគួរគប្បីស្ដាយស្រណោះដីកំហិល ដែលមានតែដើមត្នោតឬចេកដូងមួយគុម្ពពីរឡើយ ។ល។ សុភាសិតទាំង១៨ឃ្លាមាន៖ ១. ការអម្បាល កុំអាលពោលអួតមុន ។ ២. ឧបាយកលសើៗ ពុំស្មើគំនិតជ្រៅ ។ ៣. កំណាចឃ្លានពេក មានរឿងពុំសូវស្រាក ។ ៤. សេពគប់ពាល ពាលនាំទៅរកខុស សេពគប់ប្រាជ្ញប្រុស ប្រាជ្ញនាំទៅរកត្រូវ ។ ៥. សូវនៅម្នាក់ឯង គួរជៀសវាងបាបមិត្ត ។ ៦. ចិត្តឥតភ្នែក ភ្នែកឥតចិត្ត អ្នកគិតល្អិតទើបអាចយល់បាន ។ ៧. មើលងាយអ្នកផង នាំឲ្យកន្លងច្បាប់ ។ ៨. រអិលមាត់ច្រើនតែភ្លាត់ស្នៀត ។ ៩. សើចក្អាកក្អាយ នាំឲ្យស្ដាយក្រោយ ។ ១០. កាប់បំពង់រង់ចាំទឹកភ្លៀង ភ្នែកមិនឆ្មៀងឃើញមិនសព្វ ។ ១១. ធ្វើស្រែទាន់មានភ្លៀង ស្...