១២-សញ្ញាចុចពីរ (:)
១២-សញ្ញាចុចពីរ (:)
ជាសញ្ញាវណ្ណយុត្តិមួយបែបមានសណ្ឋានជាចំណុចព័រ( : ) សម្រាប់ប្រើចុចនៅខាងមុខពាក្យបាុលីឬសំស្ក្រឹតដែលមានសម្លេងលើកពីស្រ:អាក់ ( អាក់ ) និងស្រ:អ៊ាក់ ( អ៊ាក់ )ឲ្យមានសម្លេងនៅពេញមាត្រាជាបាលីឬសំស្ក្រឹតដដែល (កុំឲ្យច្រឡំនឹងពាក្យបាលីឬពាក្យសំស្ក្រឹតក្លាយដែលមានចោលស្រ:អ:មិនពេញមាត្រានោះ។
ដូចជាពាក្យ : ខេមរ: គារវ: ឃោស: ឆន្ទ: ជីវ: តប: ទណ្ឌ: ទន្តជ: ទស្សនា: ទាស: រស្ស: ទោស: ធុរ: បដិសណ្ឋារ: ពល: ព្យញ្ជន: ភណ្ឌ: ភារ: ភេសជ្ជ: មរណ: មុទ្ធជ: មកហ: លក្ខណ: លេខ: អត្ថ: វចន: វណ្ណ: វិរិយ: សក្ការ: សង្គហ: សភាវ: សមណ: សរីរ: សាធារណៈ: សីហ: សុខ: ស្រ: អក្ខរ: អឃោស: អាយុ: ឥស្សរ: រយ: វារ: កាល: ទេស: ។
🔏 ពាក្យណាដែលជាបទសមាសឬជាសមាសនាម គឺហាមមិនឲ្យប្រើសញ្ញាចុចពីរ( :)នៅចំកណ្តាលនោះទេ។ ដូចជា : កម្ពុជរដ្ឋ ខេមរជាតិ ខេមរភាសា មគធភាសា មរណទុក្ខ មរណសញ្ញាណ មរណកាល រាជបុត្រ រាជបរិពារ សក្ការបូជា សាធារណកាល សាធារណនាម សេនាសណ អក្ខរវិថី ឥស្សជន ឥស្សរភាព សមភាព ភាតរភាព ។
ដូច្នេះ មិនអនុញ្ញាតឲ្យសរសេរ : កម្ពុជ:រដ្ឋ ខេមរ:ជាតិ..........ឡើយ។
📷. តែចំពោះពាក្យមិនមែនជាពាក្យសមាស ជាពាក្យដែលមានព្យាង្គដោយឡែកពីគ្នា នោះគេឲ្យសរសេរសញ្ញា(:) នៅកណ្តាលបាន ។
ដូចជា : គណ:មហានិកាយ គណ:ធម្មយុត្តិ គណ:រដ្ឋមន្រ្តី គណ:ប្រតិភូ គណ:កម្មការវប្បធម៌ គណ:កម្មការវត្ត ......។
🔧 មួយវិញទៀតសញ្ញាចុចពីរ (:) មិនមានសម្លេងទេសម្រាប់ប្រើដាកុ់ជាគ្រឿងសំគាល់ក្នុងការចង្អុលពាក្យឬចង្អុលសេចក្តីខាងមុខដែលជាខុទាហរណ៍ឬភស្តុតាង។ ដូចជា : ខ្ញុំនិយាយប្រាប់វាថា : ប្អូនត្រូវខំរៀនទាន់ខ្លួននៅក្មេង ។
📐 តាមក្បួនគណិតវិទ្យា សញ្ញា( : ) ប្រើក្នុងប្រមាណវិធិចែក ។ ដូចជា 50. : 2 = 25 ៕
( ដោយ : យួន បូរ៉េត)
Comments
Post a Comment