ពុទ្ធចក្កនិងអាណាចក្ក
១- ពុទ្ធចក្ក សំដៅលើផ្នែកព្រះពុទ្ធសាសនា និងលទ្ធិក្នុងព្រះពុទ្ធសាសនា។ការដឹកនាំនិងការស្វែងរកសេចក្តីសុខតាមបែបព្រះពុទ្ធសាសនាប្រកបដោយសន្តិវិធី អហិង្សា សេចក្តីអត់ធន់ ខន្តីអធ្យាស្រ័យ ការចែករំលែកជួយគ្នាទៅវិញទៅមក ការស្វែងរកសុខដើម្បីបានទៅសោយសុខនៅព្រះនិព្វាន ។ល។
២- អាណាចក្ក សំដៅលើអំណាចខាងផ្លូវមនុស្សលោកដែលស្វែងរកសេចក្តីសុខដោយកាតស៊ូព្យាយាមជំនះឧបសគ្គ ការបង្កើតមុខរបរ ការបង្កើតច្បាប់ទំលាប់ផ្សេងាៗដើម្បីអនុវត្ត ។ល។
តើពុទ្ធចក្កនិងអាណាចក្កអាចនៅដាច់ពីគ្នាបានឬទេ?
ប្រទេសខ្លះបានចែកដាច់រវាងសាសនានិងអាណាចក្ក។ការចែកដាច់រវាងសាសនានិងផ្លូវលោកបានធ្វើឲ្យសាសនាពុំមានទំនាក់ទំនងសង្គមមនុស្សឡើយ ប៉ុន្តែមិនបង្កបញ្ហាផ្សេងៗដល់សង្គមនុស្សដែរ ពោលគឺធ្វើឲ្យសង្គមមនុស្សបានសុខចម្រើនទៅវិញ។
ប្រទេសខ្លះបានចាត់ទុកសាសនាជាផ្លូវការពិសេសព្រះពុទ្ធសសនាត្រូវបានរដ្ឋគាំទ្រនិងយកចិត្តទុកដាទំនុកបម្រុង។រាល់ការអនុវត្តក្នុងសង្គមបានផ្សារភ្ជាប់ទៅនឹងព្រះពុទ្ធសាសនាហើយបានសេចក្តីសុខ។
ប៉ុន្តែប្រសិនបើគេយកសាសនាជាឡប់ឡែហើយបញ្រៀតចូលនូវលទ្ធិសាសនា ប៉ុន្តែខ្លឹមសារបម្រើឲ្យនយោបាយផ្លូវលោក នោះសង្គមមនុស្សក៏មិនបានសេចក្តីសុខដែរ។ យកល្អមានតែសេរីភាពទេដែលជាអ្នកកំណត់ជោគវាសនាសង្គមជាតិ។
Comments
Post a Comment