Posts

Showing posts from December 29, 2019

មូលធម៌ខ្មែរ-មន

Image
មូលធម៌ខ្មែរមន តើ មូលធម៌ខ្មែរមនមានអ្អ្វីខ្លះ៖ នៅមុនគ្រីស្តិសករាជ ខ្មែរមានមូលធម៌របស់ខ្លួនដែលមានចំណុចសំគាល់ ៖ ១-  ជឿព្រលឹង អ្នកតា អារក្ខ ២- ទុកស្ត្រីជាធំ ៣- បាចទេឹកបញ្ចូលស្រែ ៤- ចេះផ្សាំងសត្វ ៥- កប់ខ្មោចក្រោមថ្មដុល ក្នុងក្រឡ ៦- ភាសាមានអន្តរបទ...........         ក្រោយមកខ្មែរបានទទួលឥទ្ធិពលបរទេសដូចជា ៖ ១- ឥទ្ធិពលឥណ្ឌា(ស.វ ទី១) -ទស្សនរាជាធិបតេយ្យ - សាសនា : ព្រហ្ម និង ព្រះពុទ្ធ - ភាសា អក្សរ អក្សរសិល្ប៍ - សិល្បៈ  - ទំនៀមទម្លាប់ ច្បាប់...... ២- ឥទ្ធិពលចិន ( ស.វ ទី ៣ ) - ជំនួញជួញដូរ - ល្បាយជាតិសាសន៍ - ល្ខោន ៣- ឥទ្ធិពលជ្វា ( ស.វទី ៥ ) - ស្ថាបត្យកម្មប្រាសាទភ្នំ និងក្បាច់លម្អ( ក្បាច់រហួ ) ៤- ឥទ្ធិពលថៃ - យួន ( ស.វទី ១៣) - ពាក្យពេចន៍....... ៥- ឥទ្ធិពលអឺរ៉ុប ( ស.វ ទី ១៦ ) - វិទ្យាសាស្ត្របច្ចេកទេស - ទម្លាប់ចាប់ដៃ - ការស្លៀកពាក់ - លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស - កិច្ចការរដ្ឋបាល     ពិតមែនតែឥទ្ធិពលបរទេសមកលើអរិយធម៌ខ្មែរយ៉ាងនេះក៏ដោយ ក៏ខ្មែរពំុនិយមយកមកអនុវត្តតាមឬចម្លងតាមទាំងស្រុងនោះទេ ។ ខ្មែរតែងតែយកឥទ្ធិពលទាំងនោះមកកែច្នៃ ឬផ្សែផ្សំឲ្យមានលក្ខណៈជាត...

វេយ្យាករណ៍ខ្មែរជាអ្វី ?

Image
វេយ្យាករណ៍ខ្មែរជាអ្វី ? ១-វេយ្យាករណ៍ខ្មែរជាអ្វី ? វេយ្យាករណ៍ គឺការធ្វើឲ្យជាក់ច្បាស់ប្រាកដ ការពន្យល់ ការអធិប្បាយ ពាក្យដោះស្រាយ គម្ពីរប្រាប់គោលភាសា មូល របស់ភាសា ឬយើងអាចនិយាយថា ជា ក្បួនបង្រៀនវិធីអក្សរដើម្បីនិយាយត្រឹម ត្រូវ សរសេរត្រឹមត្រូវក្នុងភាសាខ្មែរ។                    ( ដោយ៖ យួន បូរ៉េត ) 

អក្ខរនៃភាសាខ្មែរ

Image
អក្ខរនៃភាសាខ្មែរ ២-អក្ខរនៃភាសាខ្មែរ 1-ស្រៈនិស្ស័យ ៖ ជាស្រៈដែលអាស្រ័យនឹងតួ ព្យញ្ជនៈទើបប្រើការបាន មានន័យថា ស្រៈនិស្ស័យមិនអាចប្រើតែឯកឯងបានទេ។ អក្ខរគឺជាស្នាមគំនូសមានតួរាងផ្សេងៗសម្រាប់ប្រើសរសេរកត់ត្រាពាក្យសម្តីនិងសេចក្តីទាំងពួងដោយប្រើមិនចេះអស់។ អក្ខរនៃភាសាខ្មែរចែកជា ៖ - ស្រៈនិស្ស័យខ្មែររួមមាន ៖ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ុះ េះ ោះ ។ 2-ស្រៈពេញតួ ៖ ជាស្រៈដែលខ្មែរខ្ចីពីបាលីសំស្ក្រឹត។វាអាចប្រើជាតួអក្សរដូចព្យញ្ជនៈខ្មែរដែរ។ ស្រៈពេញតួរួមមាន ៖ អអាឥឦឧឩឫឬឭឮឯឰឱឧ៍ឪ ។ ឧទាហរណ៍ ៖ អរគុណ ឥឡូវ កៅអី ឧត្តម ឧស្សាហ៍ ឪឡឹក ឫស្សី ឫទ្ធី ឯកស័ក ឰដ៏ ឱសថ ឪពុក ក្រឧ៍បេះដូង………….។ 3- ព្យញ្ជនៈខ្មែរ ៖ ព្យញ្ជនៈគឺជាតួអក្សរ។វាមានចំនួន ៣៣ តួឺ ៖ ក្កខ្ខគ្គឃ្ឃង្ង ច្ចឆ្ឆជ្ជឈ្ឈញ្ញ ដ្តឋ្ឋឌ្ឌឍ្ឍណ្ណ ត្តថ្ថទ្ទធ្ធន្ន ប្បផ្ផព្ពភ្ភម្ម យ្យរ្រល្លវ្វស្សហ្ហឡ្អអ្អ ៕ * នៅក្នុងភាសាខ្មែរ បុរាណាចារ្យបានបន្ថែមព្យញ្ជនៈមួយចំនួនទៀតហៅថាព្យញ្ជនៈបន្ថែមក្នុងគោលបំណងបង្គ្រប់ការប្រើប្រាស់។ ព្យញ្ជនៈបន្ថែមទាំងនោះត្រូវដាក់សញ្ញាមូសិកទន្ត ( ៉ )និងសញ្ញា ត្រីសព្ទ(៊) ។    ព្យញ្ជនៈបន្ថែមរួមមាន៖ ក-ប្រើសញ្ញាមូសិកទន្ត៖  ង៉ញ៉ប៉ម៉យ៉រ៉វ៉ ខ-ប្រើសញ្ញ...

សញ្ញាវណ្ណយុត្តិ

Image
សញ្ញាវណ្ណយុត្តិ សញ្ញាវណ្ណយុត្តិ ដែលហៅថា សញ្ញាវណ្ណយុត្តិគឺជាសញ្ញាដែលត្រូវប្រើបន្ថែមលើតួអក្សរដើម្បីលំអៀងសព្ទវែងទៅជាសព្ទខ្លី ឬលំអៀងសព្ទឲ្យប្លែកពីសព្ទដើម ឬកាត់ពាក្យក្នុងប្រយោគជាសង្កាត់ដើម្បីឲ្យលះសេចក្តី ។         សញ្ញាវណ្ណយុត្តិមាន៖ បន្តក់(់) ធ្មេញកណ្តុរ(៉) ត្រីសព្ទ(៊) សំយោគ(័ ) របាទ(៌ )ទណ្ឌឃាត(៍ ) អស្តា(៏ ) វិសជ្ជនិយឬរះមុច(ះ ) យុគលពិន្ទុឬចុចពីរ(:) កាកបាទ( + ) វង់ក្រចក (  ) អព្ភន្តរ( << >> ) ខណ្ឌ ( ។ )ខណ្ឌចប់បរិយោសាន ( ៕ ) ឧទានសព្ទ ( ! ) បុច្ឆនៈសញ្ញា( ? ) ............................។

សញ្ញាបន្តក់ ឬ រស្សសញ្ញា( ់ )

Image
សញ្ញាបន្តក់ ឬ រស្សសញ្ញា( ់ ) ក- ជាសញ្ញាវណ្ណយុត្តិមានសណ្ឋានកំបុតខ្លី ់ សម្រាប់ប្រើបំបែរសម្លេងវែងឲ្យទៅជាខ្លីកំបុតធ្ងន់ ។ ខ- ប្រើដាក់បានតែពីលើព្យញ្ជនៈ (  ក ង ច ញ ត ន ប ល ស )  ហើយប្រើចំពោះពាក្យណាដែលប្រើជាមួយស្រៈ ( អ , អា ) ប៉ុណ្ណោះ ។     ឧទាហរណ៍៖ - កង > កង់ , ជក >ជក់ , កាច > កាច់   - ចាក > ចាក់ , បាញ > បាញ់ - ប្រាក > ប្រាក់..........។ *  ចំណាំ១  ៖  ពាក្យជាប់មកពីបាលី ឬសំស្ក្រឹត  ទោះបីពាក្យនោះកើតមកពីស្រៈ( អ ) ឬស្រៈ( អា ) ហើយប្រកបនឹងព្យញ្ជនៈ៩ ខាងលើ គឺមិនត្រូវប្រើសញ្ញាបន្តក់ឡើយ។ ដូចជា  ៖ កុសល កុហក ជន ជាតក លាមក តាបស ទារក ទិវង្គត ធនធាន បុរស ផល្លានុផល ធនធាន ភព ពលកម្ម មគ្គផល សាកល សុគត អស្តង្គត ឧបាយកល ឱជារស ............។ *  ចំណាំ២  ៖ ចំពោះពាក្យផ្សំនឹងស្រៈ( អា= ា ) ប្រកបនឹង ង គឺមិនប្រើសញ្ញាបន្តក់ទេ ( ់ ) តែត្រូវប្រើនិគ្គហិត ( ំ ) ជំនួសវិញ       ដូចជា  ៖ ក្តាំង ឃ្លាំង ខ្លាំង ចាំង ច្បាំង ឆ្នាំង ខ្មាំង សំកាំង តតាំង ប្រឆាំង ទំពាំង រលះរលាំង ជញ្ជ្រាំង ក្រសាំង សម្រាំង ទាំងមូល ......

ចូលឆ្នាំចិនស្រវឹងខ្មែរ

Image
កំណាព្យ៖ ចូលឆ្នាំចិនស្រវឹងខ្មែរ ១- នេះនឹងថ្លាថ្លែងតែងអំពិ ទំនៀមប្រពៃណីចិននិងយួន ចូលមកស្រុកខ្មែហែរជាក្បួន ទាំងចៅទាំងកូនពួនពេញស្រុក។ ២-ជំនួញជួញដូរសព្វសារពើរ ខ្មែរឯងហាក់ភ្លើអង្គុយកុក ផឹកស៊ីសប្បាយសាយទឹកមុខ គ្មានទុក្ខកង្វល់ដល់រូបកាយ។ ៣-ថ្ងៃ១៥រោចខែមាឃធំ ទំនៀមដ៏ធំលោតម៉ុងសាយ ចូលឆ្នាំចិនយួនសើចសប្បាយ សំណែនម្ហូបបាយរាយពេញថាស់។ ៤-ជ្រូកខ្វៃមានស្ងោរផ្លែឈើគ្រប់ ផ្កាភ្ញីទឹកអប់ស្រាថ្មីចាស់ ឧទ្ទិសកុងម៉ាញាតិក្មេងចាស់ ដែលផ្លាស់ទីឋានទៅបរលោក។ ៥-ថ្លែងពីខម-ខ្មែរជាម្ចាស់ស្រុក ខំធ្វើតត្រុកទាំងក្រសោក តាំងខ្លួនជាចិនយួនដូចឃ្លោក ទ្រព្យថ្លៃទ្រព្យថោកខំប្រវារ។ ៦- លេងខ្លួនដូចចិនអ្នកមានធំ មូលមីរជួបជំុខំផឹកស្រា ស្រវឹងពុលខ្លាំងស្រែកឡូឡា អួតថាអញពូជឈាមជ័រចិន។ ៧-ចូលឆ្នាំចិនស្រេចបាច់រួចហើយ មិននៅកន្តើយរកលុយសិន ជំពាក់លុយពេលចូលឆ្នាំចិន សងគេសិននឹងបានថ្លៃថ្នូរ៕ (និពន្ធដោយ៖យួន បូរ៉េត ) (រូបភាពស្តីពីខ្មែរខំធ្វើម្ហូបសម្រាប់សែននៅថ្ងៃចូលឆ្នាំចិន)

តើសទ្ទជាអ្វី ?

Image
តើសទ្ទជាអ្វី ? ក្នុងពេលសិក្សាវេយ្យាករណ៍ម្តងៗ ខ្ញុំសង្កេតឃើញមនុស្សជាច្រើននៅតែមិនយល់អំពី<<សទ្ទ>> ។ តើអ្វីជា សទ្ទ ? តាមនិយមន័យ ៖  – សទ្ទ គឺជាឯកត្តាតូចបំផុតនៃសម្លេងដែលមាននៅក្នុងពាក្យ។ – សទ្ទអាចប្តូរន័យនៃពាក្យមួយបានដោយគ្រាន់តែផ្លាស់ទីកន្លែងគ្នាវា (ក្រុមព្យញ្ជនៈ ឬក្រុមស្រៈ ) ។  – សទ្ទ ពុំមានន័យដោយខ្លួនឯងទេ វាគ្រាន់តែជាធាតុផ្សំសម្រាប់បង្កើតន័យ។ ឧទាហរណ៍៖  1- ប+ើ+ក > បើក (ធ្វើឲ្យច្រហ…) ក+ើ+ប- >កើប(កាយប្រមូល)  2- ក+ា+ច > កាច, ច+ា+ក > ចាក  3- ល+ើ+ក > លើក  4- ប+ង > បង  5- ត+ូ+ច > តូច  ដូច្នេះតាមឧទាហរណ៍ខាងលើឃើញថា 1- (ប , ើ, ក ) ជាសទ្ទ 2- ( ក , ា , ច ) ជាសទ្ទ 3- ( ល, ើ , ក ) ជាសទ្ទ 4- ( ប, ង ) ជាសទ្ទ  5- ( ត,ូ , ច ) ជាសទ្ទ។  ** សូមពិនិត្យថា សទ្ទគ្មានន័យទេ ។  ( ដោយ ៖ យួន បូរ៉េត)

លក្ខណៈសម្បត្តិនៃអ្នកដឹកនាំ

Image
( លោក George W. Bush ប្រធានាធិបតីអាមេរិក ថតឆ្នាំ២០១៦) លក្ខណៈសម្បត្តិទាំង១០នៃអ្នកដឹកនាំនៅក្នុងប្រទេស១ ជាតិសាសន៍១ ក្រុមហ៊ុន១ អង្គការ១ ឬ ក្រុមគ្រួសារ១ ដើម្បីអោយមានដំណើរការប្រព្រឹត្តិទៅរលូន និងមានការអភិវឌ្ឈនោះ ចាំបាច់ត្រូវមានអ្នកដឹកនាំ ដើម្បីដឹកនាំនិងរិះរកមធ្យោបាយដឹកនាំទៅរកភាពជោគជ័យ ។ ហើយដើម្បីអោយការដឹកនាំមានភាពល្អប្រសើរចាំបាច់ត្រូវមានអ្នកដឹកនាំល្អដែលមានសមត្ថភាពអាចដឹកនាំបាន ។ ដូចនេះអ្នកដឹកនាំត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោមនេះ ៖ មានវ័យចាស់ល្មមប្រកបដោយសុខភាពល្អនិងមានចំនេះវិជ្ជាគ្រប់គ្រាន់ក្នុងការរិះរកមធ្យោបាយ។ យុត្តិធម៌ត្រូវតាំងចិត្តជាកណ្តាល មិនលំអៀងម្ខាងៗ។ មានប្រាជ្ញាជាអ្នកចេះចាំច្រើននិង ស្គាល់បញ្ហាសង្គមដែលខ្លួនបានគ្រប់គ្រង។ ជាមនុស្សសុចរិតទៀងត្រង់មិន លោភលន់។ ជាមនុស្សមានលោកធម៌ទាំង៨។ ជាអ្នកមានចិត្តរឹងប៉ឹងមិនប្រើប្រាស់ ប្រព្រឹត្តអ្វីដែលធ្វើអោយប្រទេសជាតិ ក្រុមហ៊ុនអង្គការឬក្រុមគ្រួសារមានការខាតបង់និងខាតប្រយោជន៍។ ជាអ្នកមានចិត្តសន្តោស,មេត្តាករុណាមានចិត្តទូលាយ និងជ្រះថ្លា។ ជាអ្នកស្រឡាញ់ច្យាប់តែងតែគោរពច្បាប់យកច្យាប់ជាធំនិងមិនប្រព្រឹត្តបំពានច្បាប់។ មានភាពឆ្លាតវៃចេះដោះស្រាយបញ្ហាបាននៅពេលជួបបញ្ហាទោ...

វិញ្ញាសាតែងសេចក្តីមធ្យមសិក្សាភាគ១និងភាគ២

Image
នេះជាតែងសេចក្តីដែលរៀបចំនិងចងក្រងសម្រាប់ជាពន្លឺដល់អ្នកសិក្សាអក្សរសាស្រ្ត។វាត្រូវបានដកស្រង់ពីវិញ្ញាសាសិស្សពូកែទូទាំងប្រទេសនិងការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ។សូមទាញយកឯកសារខាងក្រោម៖ (សិស្សវិ.មេសាងកំពុងអានមេរៀន) (សិស្សវិ.មេសាងកំពុងគោរពទង់ជាតិ) ភាគទី១  https://drive.google.com/file/d/1iEapeUPi0sa3xh1kHPVE4qRie4PpP6px/view?usp=drivesd ភាគទី២  https://drive.google.com/file/d/12zLbhn2w5sLV4wJhUl8ya9pBOQiu1i4Z/view?usp=drivesdk ដោយ ៖ យួន បូរ៉េត

សគ្ញធ្មេញកណ្តុថឬមូសិកទន្ត ៉

Image
សញ្ញាធ្មេញកណ្តុរឬមូសិកទណ្ឌ សញ្ញាធ្មេញកណ្តុរឬមូសិកទណ្ឌ ជាវណ្ណយុត្តិដែលមានសណ្ឋានដូចធ្មេញកណ្តុរ (៉ ) សម្រាប់ប្រើដាក់ពីខាងលើបំបែរសម្លេងសព្ទអក្សរឃោសៈឲ្យទៅជាសព្ទអឃោសវិញ ។         សញ្ញាធ្មេញកណ្តុរសម្រាប់ប្រើលើព្យញ្ជនៈ ៖ ង ញ ប ម យ រ វ ។          គឺ ៖ ង៉ ញ៉ ប៉ ម៉ យ៉ រ៉ វ៉ ។ ឧទាហរណ៍  ៖ ង៉ក់ ង៉ុកៗ ញ៉ាក ញ៉េះញ៉ោះ ប៉េងប៉ោង រប៉េះរប៉ោះ ប៉េងប៉ោះ រប៉ិចរប៉ី ម៉្តេច យ៉ាងម៉េច រយ៉ាក គ្រប់យ៉ាង រ៉ែ រ៉ក រ៉ស រ៉ាវ វ៉ក វ៉ាង វ៉ាប់ វ៉ារ.......។ *  បើមានស្រៈ ិ ី ឹ ឺ  ើ ា ំ  នៅពីលើ ត្រូវផ្លាស់ធ្មេញកណ្តុរ ( ៉ ) ទៅជាបុកជើងវិញ  ( ុ  ) ។      ដូចជាពាក្យ ៖ ញ៉ឺង ម៉ឺងម៉ាត់ រ៉ឺង រ៉ាំរ៉ៃ ប៉ិនប្រសប់ ប៉ីពក រឹងប៉ឹង ប៉ឺង ប៉ឹមៗ ប៉ើង ញ៉ាំង ញ៉ាំ នំប៉័ង........។ * បើពាក្យ 2 ព្យាង្គវិញ​ វាជាទំនាញសូរ ដូច្នេះមិនប្រើសញ្ញាធ្មេញកណ្តុរទេ ។ ដូចជាពាក្យ ៖ សាលា ស្រងេះសងោច ស្រវា កញ្ញា កន្លាត ក្រមា ក្រវេមក្រវាម ក្រវែល ខមាទោស ច្រងេងច្រងាង ឆាយា ដរាប ឋានា តារា តុលា ឋានានុក្រម បរាជ័យ បញ្ញា ប្រមាត់ ប្រយោជន៍ ផល្លានុផល .........

សំយោគសញ្ញាឬសញ្ញាផាត់លើ

Image
សំយោគសញ្ញាឬសញ្ញាផាត់លើ គ្រឿងសម្គាល់អក្សរតម្រួត ។ ខ្មែរប្រើជាឈ្មោះវណ្ណយុត្តមួយប្រភេមានសណ្ឋានដូច្នេះ (័) ជាជំនួសអក្សរសំយោគសម្រាប់ដាក់លើពាក្យបាលីឬសំស្រឹ្កតពួកខ្លះ ដែលប្រើបំប្លែងសំឡេងឲ្យក្លាយល្អៀងពីសូរដើម, កាលបើមិនដាក់ (័) នេះ នាំឲ្យពិបាកថា, ដូចជា ក្ស័យ, ជ័យ, ទ័ល, នង្គ័ល, ន័យ, និស្ស័យ, បច្ច័យ, ពិន័យ, ពិរាល័យ, ភ័យ, រហ័ស, រំហ័ស, វិន័យ, វេស្ម័ន, វេស្សវ័ណ, សម័យ, អធ្យាស្រ័យ, អនាម័យ, អភ័យ, អាល័យ, អាស្រ័យ, ឧបនិស្ស័យ ជាដើម ។ ទោះបីពាក្យដែលមានអក្សរសំយោគហើយ ប៉ុន្តែបើមិនដាក់ (័) នេះផ្សំផងទេ នាំឲ្យពិបាកថា, ត្រូវប្រើសំយោគសញ្ញាថែមទៀតក៏មានខ្លះ, ដូចជា គ័ភ៌, ទក្ខិណាព័ត៌, ព័ណ៌, ព័ទ្ធ, ព័ទ្ធព័ន្ធ, ពិទ័គ្ធ, ពិភ័ក្តិ, ភ័ព្វ, ម្រ័ក្សណ៍, យ័ន្ត ឬ យ័ន្រ្ត, ល័ក្ត, ល័ព្ធ, អភ័ព្វ ជាដើម ។ សម្រាប់ប្រើពាក្យខ្មែរខ្លះក៏មាន, ដូចជា ខ្ទ័រ, ជ័រ, ញ័រ, ទទ័រ, ទូទ័រ, ទំព័រ, នំបុ័ង, សូរបុ័ងៗ, ភ្ជ័រ, ផ្លែសង្ឃ័រ, ដើមសំព័រ, ស្ពាន់ធ័រ ជាដើម ។ សម្រាប់ប្រើភាសាដទៃក៏មានខ្លះ, ដូចជា កុងត្រូល័រ, ឌីរ៉ិកទ័រ, អ័ងស្ប៉ិកទ័រ ជាដើម ។

សញ្ញារបាទ ឬរេផៈ(៌)

Image
សញ្ញារបាទ ឬរេផៈ(៌) សញា្ញរបាទជាសញ្ញាវណ្ណយុត្ត្តិប្រើជំនួសអក្សរ «រ »។គេប្រើេវាលើពាក្យកំចីបាលីសំស្ក្រឹត។ ឧទាហរណ៍ ៖ គ័ភ៌ ទក្ខិណាព័គ៌ ទុគ៌ត ទុគ៌ម ទុជ៌ន ទុព៌ល ទុយ៌ស ធម៌ បព៌ត បរិបូណ៌ បូព៌ បព៌ា ពណ៌ ព្រះកាណ៌ មត៌ក មាគ៌ា វិសគ៌ៈ  អថ៌កំបាំង កម៌ន ធម៌អារ្យ ....។ * ចំណាំ  ៖ ពាក្យខ្មែរសុទ្ធដែលមានតួអក្សរ(រ) ស្រាប់នៅខាងចុង មិនអនុញ្ញាតឲ្យប្រើសញ្ញារបាទ(៌) ជំនួស(រ)នោះទេ ។ ឧទាហរណ៍ ៖ ខ្ទ័រ ជ័រ ញ័រ ទទ័រ ទូទ័រ ទំព័រ ដើមសង្ឃ័រ ដើមទំព័រ ស្ពាន់ធ័រ..........។ (  ដោយ ៖ យួន បូរ៉េត )

ឥទ្ធិពព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ

Image
ព្រះពុទ្ធសាសនាកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ននេះ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តឧន្ទេសសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា មានសង្ឃដីការថា ព្រះពុទ្ធសាសនាកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ននេះ។  ដោយគេសង្កេតឃើញមានព្រះសង្ឃជាច្រើនអង្គ កំពុងចូលរួមធ្វើសកម្មភាពជួយដល់ការអភិវឌ្ឍនៅក្នុងសង្គម តាមរយៈការចុះអប់រំផ្ទាល់នៅតាមសហគមន៍ និងបានទេសនាអប់រំធម៌វិន័យ និងសីលធម៌តាមប្រព័ន្ធផ្សព្វផ្សាយ មានដូចជា វិទ្យុ ទូរទស្សន៍ និងបណ្ដាញសង្គមជាដើម។ ជាក់ស្ដែងតាមរយៈនៃការផ្សព្វផ្សាយនិងការសហការគ្នារវាង ខ្មែរ ថៃ និងម៉ាឡេស៊ី សមិទ្ធិផលផ្នែកព្រះពុទ្ធសាសនាថ្មីៗជាបន្តបន្ទាប់ត្រូវបានសាងសង់ឡើងនៅក្នុងប្រទេសម៉ាឡេស៊ីបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ពុទ្ធសាសនិក ក្នុងការគោរពប្រតិបត្តិជំនឿ និងការបណ្ដុះបណ្ដាលខ្លួនអោយទៅជាពលរដ្ឋល្អ។ សម្ដេចមានសង្ឃដីការបែបនេះ គ្រាដែលសម្ដេចបានយាង្គជារាជាធិបតីភាពក្នុងពិធីបុណ្យឆ្លងសមិទ្ធិផលនានាក្នុងវត្ត រាក់ភុតថាក់ស៊ីថេប ផេតឈុប៊ូន នៅឯរដ្ឋជូហូបារូ នៃប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីៗនេះតាមរយៈការយាង្គសម្ដេចព្រះសង្ឃរាជ ពីសំណាក់ព្រះ...