១៣-សញ្ញាលេខទោ ឬផ្ទួន(ៗ)

១៣-សញ្ញាលេខទោ ឬផ្ទួន(ៗ)

សញ្ញាលេខទោ មានសណ្ឋានដូចលេខ២ តែកន្ទុយយាទៅក្រោមហើយងចុងបន្តិច(ៗ) សម្រាប់សរសេរផ្ទួនពាក្យឲ្យថាដដែលៗពីរដង គឺប្រើសម្រាប់តែការនិយាយប៉ុណ្ណោះ។
ដូចជា: ក្មេង ចាស់ ដែលៗ ទីទៃៗ តូចៗ ធំៗ ប្រហែលៗគ្នា ដូចៗគ្នា តាៗ យាយៗ ប្រុសៗ បងៗ ប្អូនៗ ។

🔧 ចំពោះពាក្យបាលីយកមកប្រើជាខ្មែរ ក្នុងករណីផ្ទួនពាក្យ គេមិនអនុញ្ញាតឲ្យប្រើលេខទោ(ៗ)ទេ : ដូចជាពាក្យ : នានាធម្មសង្វេក នានាជាតក វិវិធធម្មសង្គហ អាបោ អាបោ មន្ត្រីនានា ដំណឹងនានា ...។ល។ពោលគឺមិនសរសេរ នាៗជាតក នាៗមន្ត្រី វិៗធម្មភណ្ឌ អាបោៗ ។ល។
(ដោយ: យួនបូរ៉េត្ )

Comments

Popular posts from this blog

តើមូលធម៌ខ្មែរមនមានអ្វីខ្លះ

មូលធម៌ខ្មែរ-មន