៨-សញ្ញាបដិសេធ ឬទណ្ឌឃាត(៍ )

៨-សញ្ញាបដិសេធ ឬទណ្ឌឃាត(៍ )

សញ្ញាបដិសេធឬទណ្ឌឃាត ជាសញ្ញាវណ្ណយុត្តិមួយដែលមានរូបសណ្ឋានដូចកន្ទុយកំប្រុក ( ៍ ) សម្រាប់ប្រើដាក់ឃាត់អក្សរមិនឲ្យ អាន។សញ្ញាបដិសេធនេះប្រើតែទៅលើពាក្យមកពីបាលី ឬសំស្ក្រឹតមិនឲ្យមានសម្លេង ។

ឧទាហរណ៍ ៖ កិរិយាសព្ទវិសេសន៍ ក្សត្រីយ៍ ខែស្រាពណ៍ ខ្សែចារ្យ៍ ច័ន្ទន៍ស ច័ន្ទន៍ក្រហម គមនាគមន៍ គោរោទិ៍ គ្រាហ៍  ជលន័យន៍ ដើមអាសន៍ ព្រះត្រៃលក្ខណ៍ ត្រៃរតន៍ ថ្ងៃសៅរ៍ ទីឧច្ចាសន៍ ទាសការណ៍ ទេសចរណ៍ ទោសពៃរ៍ នាវាចរណ៍ នេសាទុបករណ៍ បដិវត្តន៍ បាដិហារិយ៍ បរិវត្តន៍ បាយសិង្ឃាតក៍ បារាយណ៍ បៀរវត្សរ៍ ប្រណិបត័ន៍ ប្រយោជន៍ ប្រសាសន៍ ប្រាង្គណ៍ ពិសោធន៍ ពាក្យពេចន៍ ពុទ្ធសាសន៍ ព្រហ្មណ៍ ព្រឹត្តិការណ៍ ព្រះជីវ៍ ព្រះពៃរ៍ស្រពណ៍ ព្យាករណ៍ ភាជន៍ ភេរីចរណ៍ មរណ៍ មគ្គុទ្ទេសក៍ មហាជាត៍មានព័ក៍ មិគ្គព័ន្ធន៍ សមុហ៍ មុខរាហ៍ មុនិសារាភរណ៍ មោហ៍បាំង ម្រ័ក្សណ៍ យុទ្ធោបករណ៍ យោជន៍ រាជនិវេសន៍ រាហុ៍ចាប់ចន្ទ រេហ៍ពល លក្ខណ៍ លក្សណ៍ វិវឌ្ឍន៍ វេយ្យាករណ៍ វេហាស៍ សតវត្ស៍ សប្តប្រករណ៍ អក្សរសិល្ប៍ សុខវឌ្ឍន៍ សុចនីយ៍ សុមេរ៍ុ សេយ្យាសន៍ ស្នេហ៍ អធិករណ៍ អនុវត្តន៍ អភិនេស្ក្រមណ៍ អភិរូហ៍ អភិវន្ទន៍ អលង្ករណ៍ អស្តង្គមន៍  អស្សពាហ៍ អាពាហ៍ពិពាហ៍ អាគ្នេយ៍ ឧទ្ធរណ៍ ឧទាហរណ៍ ឧបករណ៍ ឧបជ្ឈាយ៍ ឧស្សាហ៍ កម៌ន៍ វម៌ន៍ អត្មន៍ ......។

*** សម្រាប់ពាក្យខ្មែរសុទ្ធក៏មានប្រើសញ្ញាបដិសេធន៍ដែរ គឺប្រើតាមសម្តីសាមញ្ញ  ឬក្នុងកំណាព្យឬពាក្យផ្សារ  ៖ ដូចជាពាក្យ
- មក៍ពីណា !
- មើល៍ប្អូនផង   !
- បើឃើញក្មួយមក៍សូមម៉ែវារាប់រក៍វាផង។

*** សម្រាប់ការសរសេរតាមភាសាបារាំង ឬ អង់គ្លេស ក៏មានសរសេរសញ្ញាបដិសេធផងដែរ ដូចជាពាក្យ ៖ ស៊ីម៉ង់ត៍ រ៉េស៊ីស្តង់ត៍ អាល់ប៊ែរត៍ ទីបេត៍ ដីឡូដ៍ ពងត៍........៕

ដោយ ៖ យួន បូរ៉េត   )

Comments

Popular posts from this blog

តើមូលធម៌ខ្មែរមនមានអ្វីខ្លះ

មូលធម៌ខ្មែរ-មន