Posts

Showing posts from June 3, 2018

សញ្ញាយតិភង្គ ( - )

សញ្ញាយតិភង្គមានរូបរាងយ៉ាងនេះ (-) សម្រាប់ប្រើដាក់ចន្លោះសង្កាត់ពាក្យមួយម៉ាត់ដែលផ្តាច់ខ្លួនចេញពីគ្នាត្រង់ចន្លោះគាថា កាព្យឃ្លោង។ ១-ដូចកំណាព្យថា : <<ច្បាប់នេះថ្លៃថ្លា គួរឲ្យអស់មហា - ជនផងគ្រប់ត្រាប់..........។>> ២-នៅក្នុងរឿងកាកី របស់ព្រះបាទអង្គឌួងមានការតែងនិពន្ធដោយប្រើសញ្ញាយតិភង្គនេះច្រើនណាស់ ដូចជា << នេះបទកាកកា - តិតែងចងជា រឿងរាយដោយដំ - ណើរនៃព្រះមហា - ករុណាបានបំ - ពេញពោធិស - ម្ភារភូមិបារមី >>។ 🔧 សូមកុំច្រឡំជាមួយសញ្ញាត្រេ(-) ។សញ្ញាត្រេប្រើសម្រាប់គូសជារបៀបមេរៀនឬគូសនូវចំណុចដែលគេសម្គាល់ជារបៀបការចងចាំ។ ដូចពាក្យថា : ខ្ញុំស្រឡាញ់អ្នកដោយសារតែ : - ស្លូតបូតសុភាពរាបសារនិងស្មោះត្រង់ - ចិត្តបានដឹងទុក្ខធុរ: - ............ ( ដោយ : យួន បូរ៉េត)

សទ្ទជាអ្វី?

 ក្នុងពេលសិក្សាវេយ្យាករណ៍ម្តងៗ ខ្ញុំសង្កេតឃើញមនុស្សជាច្រើននៅតែមិនយល់អំពី<<សទ្ទ>> ។ តើអ្វីជា សទ្ទ ? តាមនិយមន័យ ៖ - សទ្ទ គឺជាឯកតាតូចបំផុតនៃសម្លេង (ដែលមាននៅក្នុងពាក្យ)។ - សទ្ទអាចប្តូរន័យនៃពាក្យមួយបានដោយគ្រាន់តែផ្លាស់ទីកន្លែងគ្នាវា (ក្រុមព្យញ្ជនៈ ឬក្រុមស្រៈ ) ។ - សទ្ទ ពុំមានន័យដោយខ្លួនឯងទេ វាគ្រាន់តែជាធាតុផ្សំសម្រាប់បង្កើតន័យ។ ឧទាហរណ៍៖ 1- ប+ើ+ក > បើក (ធ្វើឲ្យច្រហ...) ក+ើ+ប >កើប(កាយប្រមូល) 2- ក+ា+ច > កាច ច+ា+ក > ចាក 3- ល+ើ+ក > លើក 4- ប+ង > បង 5- ត+ូ+ច > តូច ដូច្នេះតាមឧទាហរណ៍ខាងលើឃើញថា 1- (ប , ើ, ក ) ជាសទ្ទ 2- ( ក , ា , ច ) ជាសទ្ទ 3- ( ល, ើ , ក ) ជាសទ្ទ 4- ( ប, ង ) ជាសទ្ទ 5- ( ត,ូ , ច ) ជាសទ្ទ។ ** សូមពិនិត្យថា សទ្ទគ្មានន័យទេ ។ ( ដោយ ៖ យួន បូរ៉េត ) .