៦-សញ្ញសំយោគឬផាត់លើ(័)

៦-សញ្ញសំយោគឬផាត់លើ(័)

សញ្ញាសំយោគជាសញ្ញាវណ្ណយុត្តិមួយដែលមានរូបសញ្ញា( ័ )។ វាត្រូវបានប្រើដាក់លើពាក្យមគធៈ(បាលី)ឬសំស្ក្រឹតខ្លះដែលខ្មែរបានខ្ចីភាសាទាំងនោះ។វាមានលំនាំស្រៈ(អៃ)ឲ្យគង់នៅតាមសំនៀងដើមផ្សំទៅនឹងតួប្រកប។

ឧទាហរណ៍ ៖
-  ក្សិណក្សយ > ក្សិណក្ស័យ
- ជយ > ជ័យ
- ទល > ទ័ល
- ទោសក > ទោស័ក
- នង្គល > នង្គ័ល
- នយ > ន័យ
- និស្សយ > និស្ស័យ
- បច្ចយ > បច្ច័យ
- ពិនយ > ពិន័យ
- ព្រះទយ > ព្រះទ័យ
- ភយ > ភ័យ
- មធ្យត > មធ្យ័ត
- រហស > រហ័ស
- វយ > វ័យ
- វិនយ > វិន័យ
- សមយ > សម័យ
- សង្សយ > សង្ស័យ
- អធ្យាស្រយ > អធ្យាស្រ័យ
- អនាមយ > អនាម័យ
- អាលយ > អាល័យ
- អាស្រយ > អាស្រ័យ
- ឧបនិស្សយ > ឧបនិស្ស័យ
- ចក្កចន > ច័ក្កចន
- ទសកណ្ឌ > ទសក័ណ្ឌ
- បល្លង្គ > បល្ល័ង្គ
- ប្រវញ្ច > ប្រវ័ញ្ច
- ប្រចណ្ឌ > ប្រច័ណ្ឌ
- ពទ្ធព័ន្ធ > ព័ទ្ធព័ន្ធ
- ភស្តុភា > ភ័ស្តុភា
- ព្រត្រ > ព្រ័ត្រ
- ភគវន្ត > ភគវ័ន្ត
- ម្រក្សណ៍ > ម្រ័ក្សណ៍
- យសសក្តិ > យសស័ក្តិ
- ពាក្យសត្យ > ពាក្យស័ត្យ
- ស្មគ្រ > ស្ម័គ្រ
- អព្វ> អ័ព្វ
- អនេកអនគ្ឃ > អនេកអន័គ្ឃ

* ចំពោះពាក្យខ្មែរសុទ្ធក៏មានប្រើសញា្ញសំយោគ ដែរ តែវាមានសម្លេង ( អ័រ ) ៖
- ខ្ទ័រ  ជ័រ ទំព័រ ញ័រ ទទ័រ ដើមសង្ឃ័រ ដើមសំព័រ ស្ពាន់ធ័រ នំប៉័ង សូរប៉័ងៗ .................។

* សម្រាប់កម្ចីភាសាបរទេស ( បារ - អង់គ្លេស) ដែលមានសូរ ( អ៊ើ = er ឬ or ) ត្រូសរសេរតាមលំនាំភាសានោះដោយខ្មែរប្រើសញ្ញាសំយោគ ( ័ ) នេះ  ៖
- កុងត្រូល័រ
- កុងទ័រ
- កូល័រ
- ដុកទ័រ
- ឌីរិកទ័រ
- ស្ហូហ្វ័រ
- ហ្វាក់ទ័រ
- អាំងស្បិកទ័រ
- ម៉ូទ័រ
- ត្រាកទ័រ
- អូប័រ
- ស៊ុបប៉េរីយ័រ
- គូវេណឺ..........................៕

ដោយ ៖ យួន បូរ៉េត )

Comments

Popular posts from this blog

តើមូលធម៌ខ្មែរមនមានអ្វីខ្លះ

មូលធម៌ខ្មែរ-មន