សារធាតុសំខាន់ៗនៅក្នុងផ្លែក្រូច
សារធាតុសំខាន់ៗនៅក្នុងផ្លែក្រូច ផ្លែក្រូចជាផ្លែឈើល្អសម្រាប់សុខភាព ងាយរកទិញ ហូប និងមានតម្លៃធូរថ្លៃ។ រសជាតិជូររបស់វាជាប្រភពនៃវីតាមីនC ដ៏ច្រើនសំបូរបែបដែលអាចកាត់បន្ថយអាការឈឺក្បាល ហៀរសំបូរ ស្អក.ក យ៉ាងមានប្រសិទ្ធភាព។ តែវានៅមានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនផ្សេងទៀតសុទ្ធសឹងជាតម្រូវការនៃរាងកាយ។ ខាងក្រោមជាសារធាតុចិញ្ចឹមសំខាន់មួយចំនួនទទួលបានពីការហូបផ្លែក្រូច៖ ១. ផ្លែក្រូចជាប្រភពនៃជាតិទឹក ទឹកមានក្នុងផ្លែក្រូចរហូតដល់ទៅជាង ៨០% ឯណោះដែលធ្វើឲ្យវាជាផ្លែឈើបំពេញបន្ថែមជាតិទឹក និងបំបាត់អាការស្រែកទឹកយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាព។ ជាតិទឹកជាសារធាតុមួយដ៏សំខាន់ដែលរាងកាយយើងមិនអាចខ្វះបាន និងត្រូវការជារៀងរាល់ថ្ងៃ។ កង្វះនៃជាតិទឹកអាចបណ្តាលឲ្យដំណើរការវេជ្ជសាស្ត្រនៃរាងកាយទាំងមូលបាត់បង់នូវលំនឹង។ បញ្ហាមួយចំនួនដូចជាខួរក្បាលបាត់បង់ការផ្គង់ផ្គង់នូវជាតិទឹក ធ្វើឲ្យសមត្ថភាពនៃការចងចាំ ការគិត ការរៀនជាដើម ត្រូវបានធ្លាក់ចុះបន្តិចម្តងៗ។ ដំណើរការនៃតម្រងនោមលែងសូវសកម្មដោយសារខ្វះជាតិទឹកបណ្តាលឲ្យសារធាតុពុលចាប់ផ្តើមប្រមូលផ្តុំ ហើយហានិភ័យនៃការឡើងគ្រួសក្នុងតម្រងនោមកើនឡើងទៀតផង ។ល។ នេះ គ្រាន់តែជាឧទាហរណ៍តែមួយផ្នែកតូចតែប៉ុ...