៥-សញ្ញាត្រីស័ព្ទឬសក់ក ( ៊ )

៥-សញ្ញាត្រីស័ព្ទឬសក់ក ( ៊ )

ត្រីសព្ទជាសញ្ញាវណ្ណយុត្តិមួយមានសណ្ឋានដូចសក់ក( ៊ ) សម្រាប់ប្រើដាក់លើព្យញ្ជនៈពួក<<អ>>ចំនួន៤តួ គឺ បសហអ ឲ្យមានសម្លេងធំទៅជា ៖ ប៊ស៊ហ៊អ៊ៈគឺសម្លេងអឃោសៈទៅជាសម្លេង ឃោសៈ។
      ឧទាហរណ ៖ ឈ្មោះប៊ិន ឈ្មោះប៊ន ឈ្មោះប៊ុន ត្បូងប៊ុត ស៊ងស្លា ឮស៊ាន ស៊ុនដំណើរ   កៅស៊ូ មិនហ៊ាន ក្រុមហ៊ុន ស្រែកហ៊ោ មាត់អ៊ូ ក្រួចអ៊ឺត............។

* ចំណាំ ៖ 
១- ត្រីសព្ទ ( ៊) កាលបើមានស្រៈនិស្ស័យ ៖   
ិ ី ឹឺ  ឺ ើ ំុ ាំ  នេះនៅលើ ​បណ្ឌិតវេយ្យាករណ៍បុរាណបង្គាប់ឲ្យប្រើ  ៖

     ក- ចំពោះតួ ប៊ ៖ មានស្រៈនិស្ស័យខាងលើនៅពីលើ គឺត្រូវរក្សាទុកសញ្ញាសក់ក ៊នៅដដែលគឺមិនឲ្យប្រើបុកជើងឡើយ។
ឧទាហរណ៍ ៖ 
- ប៊ិន មិនសរសេរ ប៉ិន នោះទេ
-ឈ្មោះ ប៊ី មិនសរសេរ ប៉ី នោះទរ

      ខ- តួ ស៊ ៖ កាលបើមានស្រៈនិស្ស័យនៅពីលើ គេមិនត្រូវប្រើសញ្ញាត្រីសព្ទនោះទេ គេត្រូវប្រើសញ្ញា បុកជើង ( ុ )  វិញ ។
ឧទាហរណ៍ ៖ ឈ្មោះស៊ិន ស៊ីបាយ ម៉ាស៊ីន ដែនកូសាំងស៊ីន ដើរស៊ើកៗ សក់ស៊ើងទ្រើង ស៊ើការណ៍ ស៊ើសគ្រមើស ស៊ាំចិត្តគំនិត។

      គ- តួ ហ៊ ៖ កាលណាមានស្រៈនិស្ស័យនៅពីលើ គេត្រូប្រើបានទាំងពីរយ៉ាងគឺ ប្រើដាក់សញ្ញាត្រីសព្ទក៏បាន មិនប្រើសញ្ញាត្រីសព្ទក៏បានដែ ។​
ឧទាហរណ៍ ៖ លាន់មាត់ហិុះ​ យំហ៊ឺៗ ហ៊ឹងត្រចៀក ហ៊ឹះ ថ្ងូរហ៊ឺៗ .....។

    **  តួ ស៊ និង តួ ប៊ កាលណាមានស្រៈ​ុំ ត្រូវផ្លាស់និគហិត ( ំ ) ប្តូរទៅជា ម វិញ ។
ឧទាហរណ៍ ៖ 
- ស៊ុមទ្វារបង្អួច ស៊ុមមាន់ទា ស៊ុមគ្រលុំ ព្រៃស៊ុមទ្រម ........។
- ឈរហ៊ុមជិត សំពត់ផាហ៊ុម ល្ខោនហ៊ុមរោង ទីមានហ៊ុមហ ស្អុយឈ្មោះរហ៊ុម............។

  * បើជាស្រៈ( ាំ) នៅលើ ព្យញ្ជនៈ << ស >> ត្រូវផ្លាស់ត្រីសព្ទទៅជាបុកជើងវិញ (ុ ) ។
ឧទាហរណ៍ ៖ ស៊ាំចិត្តគំនិត ស៊ាំកម្លាំង និយាយស៊ាំដែល...........។

    ឃ- ចំពោះតួ << អ៊ >> ទោះបីមានស្រៈ ឬ និគហិតនៅពីលើក្តី គឺមិនប្រើបុកជើងឡើយដោយទុកសញ្ញាត្រីសព្ទនៅដដែល។
ឧទាហរណ៍ ៖ អ៊ំ អ៊ឹកអ៊ាក អ៊ីចុង អ៊ីចឹង អ៊ីចុះ អ៊ីចេះ អ៊ីតើ ក្រួចអ៊ឺត ពូអ៊ីង...........។

២- ក្នុងពាក្យ២ព្យាង្គ បើព្យាង្គខាងដើមជាពួក<< អ៊ >>  ព្យាង្គខាងចុងមិនប្រើសញ្ញាត្រីសព្ទទេ  អ៊ + អ = អ៊  ។
ឧទាហរណ ៖ គុហារ ទ្រហឹង ជំហរ ជំហាន ជំហម ទាហាន ទំហឹង ទំហូ ទំហំ ព្រឹកព្រហាម ព្រហួតព្រហើន វិហារ.........។

       ( ដោយ ៖ យួន បូរ៉េត )
     

  

Comments

Popular posts from this blog

តើមូលធម៌ខ្មែរមនមានអ្វីខ្លះ

មូលធម៌ខ្មែរ-មន