Posts

Showing posts from September 27, 2020

ការជួយអ្នកដទៃឱ្យបានសុខជាគុណធម៌របស់មនុស្សល្អ

Image
បុរសម្នាក់នៅពេលឃើញពស់មួយក្បាលកំពុងសំងំស្ងៀម នៅកណ្តាលព្រៃដែលកំពុងតែឆេះ គាត់ក៏លូកដៃទៅចាប់ពស់នោះចេញពីភ្លើង ពេលនោះពស់ក៏បានចឹកដៃគាត់ ហើយគាត់ក៏បានទំលាក់ពស់នោះនៅកន្លែងដើមវិញ។ គាត់រកមើលជុំវិញខ្លួនក៏ឃើញមែកឈើមួយ ហើយគាត់ក៏យកមែកឈើនោះទៅឆ្កឹះពស់ចេញពីកន្លែងដែលឆេះ។ អ្នកនៅជិតនោះឃើញដូចនេះក៏សួរគាត់ៈ "ពស់នេះបានចឹកលោក ហេតុអីបានជាលោកនៅតែជួយវាទៀតចឹង?"។  គាត់ឆ្លើយតបៈ "ធម្មជាតិរបស់ពស់ ពេលវាជួបអ្វីដែលវាគិតថាជាសត្រូវ វាត្រូវតែចឹកចឹងហើយ តែវាក៏មិនអាចកែរប្រែធម្មជាតិរបស់ខ្ញុំនោះដែរ គឺខ្ញុំចូលចិត្តក្នុងការជួយ"។ កុំកែរប្រែទំលាប់ល្អរបស់អ្នក ដោយសារតែអំពើអាក្រក់របស់អ្នកដទៃមកលើរូបអ្នក ជានិច្ចជាកាលត្រូវបង្កើនចិត្តស្រលាញ់ និងស្មោះស តែត្រូវចេះរៀនការពារខ្លួនពីអ្វីមិនល្អដែលនឹងកើតឡើងមកលើរូបអ្នក..