៩-សញ្ញាលេខអស្តាឬលេខ ៨
៩-សញ្ញាលេខអស្តាឬលេខ ៨
សញ្ញាលេខអស្តាឬលេខ៨ ជាសញ្ញាវណ្ណយុត្តិមួយដែលមានសណ្ឋានដូចលេខប្រាំបី ( ៏ ) ។គេប្រើវាសម្រាប់ដាក់លើអក្សរទោលចំនួន៤គឺ៖ ក ដ ន ហ ។ ការប្រើនោះនាំឲ្យអក្សរនោះមានសម្លេងឆក់ខ្លីរហ័ស។
ក- ការប្រើលើអក្សរ - ក -
-:ក៏គង់តែ.....................................
- ក៏ទេដែរ.....................................
-:ក៏ទៅ........ក៏មក.........................
- ក៏ដោយ.....................................
- ក៏មាន.......................................
- ក៏បាន.......................................
ខ-ការប្រើលើអក្សរ - ដ -
- ដ៏បវរ........................................
- ដ័ប្រសើរ...................................
- ដ័ប្រពៃ.....................................
- ដ៏មាន........................................
- ដ៏វិចិត្រ............................
- ដ៏ឧត្តម.................
- ព្រះដ៏មានព្រះភាគ..............
គ- ការប្រើលើអក្សរ - ន -
- .........នុះន៏.......
- ឯណោះន៏..............
- អុញន៏ ! ម៉េចធ្វើអញ្ចឹងន៏ !
- ន៏មើចុះ..........
ឃ- ការប្រើលើអក្សរ - ហ -
- ហ៏ ! យកចុះ !
- បើធ្វើមិនកើត គ្រាន់តែទៅជួយហេះហ៏ក៏បានដែរ ។
* សូមចំណាំ ៖
- កុំច្រឡំលេខអស្តាមានរាង(៏ )
- ឯសញ្ញាបដិសេធមានរាង ( ៍ )
ការប្រើសញ្ញាលេខអស្តា និងសញ្ញាបដិសេធ គឺ មិនដូចគ្នាទេ ៕
( ដោយ ៖ យួន បូរ៉េត )
Comments
Post a Comment