១០-សញ្ញារះមុខ ឬវិសជ៌នីយ៍ ( ះ )

១០-សញ្ញារះមុខ ឬវិសជ៌នីយ៍ ( ះ )


សញ្ញារះមុខមានរាងសណ្ឋានជាស្រៈអះ ( ះ) ។ មានសម្លេងស្រដៀងនឹងអក្ស ( ស)ដែលជាតួប្រកប ប៉ុន្តែមិនបញ្ចេញសម្លេងតាមប្រទល់ធ្មេញដូចតួ ( ស )ទេ។ ជាសម្លេងកំុបុតខ្លី ។

ឧទាហរណ៍ ៖ កែះ កន្លះ ខ្វះ ចេះ ដុះ បោះ ពោះ  ។ 
ពាក្យក្នុងឧទារហរណ៍ខាងលើ មានសូរសម្លេងខុសគ្នានឹងពាក្យថា៖ កែស កន្លាស់ ខ្វាស់ ចេស ដុស បោស ពស់  ។
*  សញ្ញារះមុខឬវិសជ៌នីយ អាចយកទសំពះៅផ្សំជាមួយស្រៈនិស្ស័យបានដូចជាស្រៈ៖  ា ិ ី ឹ ឺ ុ ើ  េ ែ  ោ ។

១- ប្រើផ្សំនឹងព្យញ្ជនៈធម្មតា  ៖
ឧទាហរណ៍ ៖ ខះ គះ ត្រចះ ជះ ឈ្នះ បំណះ តេះតះ ទះ ននះ បះ ផ្ទះ  ព្រះ រះ លះ សះ ។

២- ផ្សំជាមួយនឹងស្រៈអា ( ា ) ៖ 
ឧទាហរណ៍ ៖ ឆ្លើយចាះ​​  , អាះ ! ឈឺណាស់  !

៣-ប្រើផ្សំនឹងស្រៈអិ ( ិៈ) ៖
ឧទាហរណ៍ ៖ ខ្ទិះ សំគិះ ជិះ ងងិះ តំណិះ តិះដៀល តម្រិះ ត្រិះរិះ ជំនិះ រិះ ជ្រលិះ វិះ     អិះអ៊ុះ ។

៤- ប្រើផ្សំនឹងស្រៈអី ( ី )៖ 
ឧទាហរណ៍ ៖ យីះ ! ពស់ធំណាស់ ។ យីះ! មកពីអង្កាល់ៈ? យីះ!  ខ្មោចលង។

៥- ប្រើផ្សំនឹងស្រៈអឹ( ឹ )
- កឹះគ្នា។ សើចឃឹះ  ។
- ឆ្កឹួ អំណឹះ ទង្គឹះ ធ្វើការមមឹះ ព្អឹះ ឬ ប្អឹះ 
- មឹះៗកែះឆ្នាំងបាយធ្លុះ។
- រលឹមប្រឹះៗ 
- ខែប្រាំងរាំងរឹះ 
- ចោលវឹះត្រួង
- លាន់មាត់ហឹះ
- ស្តីបន្ទោសយ៉ាងណាក៏មិនអឹះ
- ខឹងអឹះអ៊ះទះកន្ទេល
- អារឹះកូន ។

៦- ការប្រើផ្សំនឹងស្រះអឺ (ឺ )
- ទង្គិចក្បាលគ្នាទឺះៗ
- ដកភឺះ
- បឺះៗ អាបឺះ 
- អឺះបង
- ឆ្លើយអឺះ ឆ្លើយវឺះ

៧-ប្រើផ្សំជាមួយស្រៈអុ ( ុ  )
- កុះ ខ្លុះ ចុះ ធ្លុះ ដុះ តុះ បុះ ផ្ទុះ ពុះ ស្ទុះ រុះ សើចហ៊ុះៗ ។

៨- ប្រើផ្សំនឹស្រៈអើ:( ើ )
- ចង្កឹះ ឆ្កើះ អំណឹះ......

៩- ប្រើផ្សំជាមួយស្រៈ អេ:( េ )
- វេះវៀន ឆេះ ចំណេះ  រទេះ នេះ វេះ សេះ អេះ

១០- ផ្សំនឹងស្រអែ(ែ)
- កែះ ខ្វែះ ចំរែះភ្នំ ចំអែះ ច្រែះ ឆ្អែះ កញ្ចែះច្រក ត្រែះ សំទែះ ពភ្លែះ សូរផ្ទុះប្រែះៗ ផែះ ស្លែះទុកមួយអន្លឺសិន ស្រែះ សើចហែះៗ ។

១១- ប្រើផ្សំជាមួយស្រៈអោ ( ោ  )
- កោះ ឈ្មោះ ទោះបី ឆ្ពោះ ឈ្មោះ ពីរោះ ទោះ នោះ បោះ ភ្លោះ ចំពោះ លោះ សោះ  ហោះ  ៕

ដោយ ៖ យួន បូរ៉េត  )

Comments

Popular posts from this blog

តើមូលធម៌ខ្មែរមនមានអ្វីខ្លះ

មូលធម៌ខ្មែរ-មន