Posts

Showing posts from May 6, 2018

ស្តេចកំណាចចាញ់ល្បិចមេកន្ត្រៃ

Image
នគរមួយនោះគ្រប់គ្រងដោយស្តេចផែនដី ។ស្តេចជាមហាបុរសសង្ហារធ្វើខ្លួនឲ្យស្អាតបាតនិយមកាត់សក់ឡុងសុង(ជើងសក់ពណ៍ស)។មានជាងកាត់សក់ជាច្រើនត្រូវបាត់ខ្លួនរាល់ពេលដែលពួកគេទៅកាត់សក់ថ្វាយស្តេច។ ស្តេចបង្គាប់មន្ត្រីឲ្យដើររកជាងកាត់សក់ជាច្រើន ហើយក៏ទៅប៉ះចំជាងកាត់សក់ល្បីល្បាញម្នាក់ គេតែងហៅគាត់ថា មេកន្ត្រៃ ។ជាងមេកន្ត្រៃមានការភ័យនិងអស់សង្ឃឹមថានឹងគ្មានជីវិតរស់នៅបន្តទៅទៀតទេ ដែលនឹងបាត់ខ្លួនដូចជាង\nកាត់សក់មុនៗដែរ។ មេកន្ត្រៃបានផ្តាំសាច់ញាតិស្តីពីបញ្ងានេះមុននឹងគាត់ទៅកាត់សក់ថ្វាយស្តេច ។ ពេលជាងកន្ត្រៃចូលដល់ព្រះរាជវាំងភ្លាម ស្តេចបានរៀបចំឲ្យមេកន្ត្រៃកាត់សក់ថ្វាយ។ ស្តេច ៖ ចូរឯងកាត់សក់ឲ្យអញបានស្អាត បើមិនដូច្នេះទេឯងនឹងត្រូវស្លាប់។ មេកន្ត្រៃ ៖ កូណាថ្លៃវិសេស សូមព្រះអង្គសង្ឃឹមក្នុងរាជហឫទ័យចុះ។ មេកន្ត្រៃចាប់ផ្តើមកាត់សក់ថ្វាយស្តេច។ក្នុងពេលកំពុងកាត់ ស្តេចអង្គនេះមានព្រះរាជឱង្ការច្រើនបំផុត ងាកឆ្វេងងាកស្តាំជាហេតុនាំឲ្យមេកន្ត្រៃពិបាកកាត់សក់ ។ មេកន្តៃលើកកន្ត្រៃឡើងសំពងព្រះសិរព្រះអង្គ១កន្ត្រៃយ៉ាងចាស់ដៃ ។ ស្រេច ៖ ហេតុអីឯងវាយក្បាលអញ? មេកន្ត្រៃ ៖ ព្រះកេសព្រះអង្គទាល់តែវាយ១កន្ត្រៃទើបបានស្អាត ។ដូច្នេះសូមព្រះអង្គនៅស្ងៀមរក្សាលំនឹងផង។ ស្...