សញ្ញារបាទ ឬរេផៈ(៌)
សញា្ញរបាទជាសញ្ញាវណ្ណយុត្ត្តិប្រើជំនួសអក្សរ «រ »។គេប្រើេវាលើពាក្យកំចីបាលីសំស្ក្រឹត។ ឧទាហរណ៍ ៖ គ័ភ៌ ទក្ខិណាព័គ៌ ទុគ៌ត ទុគ៌ម ទុជ៌ន ទុព៌ល ទុយ៌ស ធម៌ បព៌ត បរិបូណ៌ បូព៌ បព៌ា ពណ៌ ព្រះកាណ៌ មត៌ក មាគ៌ា វិសគ៌ៈ អថ៌កំបាំង កម៌ន ធម៌អារ្យ ....។ * ចំណាំ ៖ ពាក្យខ្មែរសុទ្ធដែលមានតួអក្សរ(រ) ស្រាប់នៅខាងចុង មិនអនុញ្ញាតឲ្យប្រើសញ្ញារបាទ(៌) ជំនួស(រ)នោះទេ ។ ឧទាហរណ៍ ៖ ខ្ទ័រ ជ័រ ញ័រ ទទ័រ ទូទ័រ ទំព័រ ដើមសង្ឃ័រ ដើមទំព័រ ស្ពាន់ធ័រ..........។ ( ដោយ ៖ យួន បូរ៉េត )