១១-សញ្ញាកាកបាទ (+)
១១-សញ្ញាកាកបាទ (+)
សញ្ញាកាកបាទជាសញ្ញាវណ្ណយុត្តិដែលមានទម្រង់ស្រដៀងនឹងក្រញ៉ាំជើងក្អែក(+) សម្រាប់ប្រើទាញសម្លេងអក្សរឲ្យខ្ពស់ជាងប្រក្រតីដើម ។
ដូចជាពាក្យ :
- ចា៎ស! ខ្ញុំឈ្មោះម៉ារី។
- អុញ ន៎ !
- នុះ ន៎ ! ជាបន្ទុះភ្នំភ្លើង!!
- មើលន៎ុះ ! មានផ្សែងហុយទ្រលោម។
- ផ្កានេះល្អណាស់ហ្ន៎ !
- ជម្រាបសួរច៎ា !
🔧 សញ្ញាកាកបាទប្រើមានន័យស្មើនឹងលេខបូកសម្រាប់បូកពាក្យនិងពាក្យ។ដូចជា : វេស្សន្តរ < វេស្ស+អន្តរ = វេស្សន្តរ , សាស្ត្រាចារ្យ < សាស្ត្រ + អាចារ្យ , ព្រាហ្មណាចារ្យ < ព្រហ្មណ+ អាចារ្យ , ឥន្ទ្រីយារម្មណ៍ <ឥន្ទ្ទិយ + អារម្មណ៍, ដំឡូងឈាមមាន់ < ដំឡូង + ឈាម + មាន់,………….
🔧 សញ្ញាកាកបាទអាចប្តើជាលេខបូកសម្រាប់ក្នុងការគណនាតាមបែបគណិតវិទ្យា ។ ដូចជា 5+5=10
Comments
Post a Comment