សិក្សាពាក្យបច្ចេកវិទ្យា
« អ៊ីនធឺណិត»,«អ៊ីនត្រាណិត»និង«អិចត្រាណិត» មានន័យខុសគ្នាដូចម្តេច? 22, Dec 2019 , 7:39 am ពាក្យទាំងអស់នេះ សាធារណជនប្រាកដជាស្គាល់ថា ជាពាក្យកម្ចីពីបរទេស តែមានមនុស្សភាគតិចណាស់ដែលដឹងពីអត្ថន័យពិតប្រាកដរបស់វា។ តើពាក្យទាំងប៉ុន្មាននេះ មានន័យខុសគ្នាដូចម្តេច? រវាងពាក្យទាំងនេះ សាធារណជននៅមានភាពស្រពេចស្រពិលក្នុងការប្រើប្រាស់។ ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបញ្ជាក់ថា ពាក្យ «Internet» សរសេរជាភាសាខ្មែរ «អ៊ីនធឺណិត» មានន័យថា (បណ្តាញសកល) គឺបណ្តាញកុំព្យូទ័រពិភពលោក ដែលអាចឲ្យមនុស្សចែករំលែកព័ត៌មាន និងទាក់ទងគ្នាទៅវិញទៅមក។ បណ្តាញរបស់ស្ថាប័នណាមួយ ដែលប្រើបច្ចេកវិទ្យាអ៊ីនធឺណិត សម្រាប់បញ្ជូនទិន្នន័យ នោះហៅថា «Intranet» ជាភាសាខ្មែរ «អ៊ីនត្រាណិត»។ ចំណែក ពាក្យ «Extranet» ជាភាសាខ្មែរ«អិចត្រាណិត» ជាបណ្តាញរបស់ស្ថាប័នមួយ ដែលផ្តល់សិទ្ធិឱ្យអតិថិជនទាំងក្នុង ឬក្រៅប្រទេស អាចប្រើអ៊ីនត្រាណិតបាន។ នេះបើយោងតាមការបកស្រាយជាផ្លូវការ របស់ក្រ...