លក្ខណ:សម្បត្តិនៃអ្នកដឹកនាំ


លក្ខណៈសម្បត្តិទាំង១០នៃអ្នកដឹកនាំនៅក្នុង ប្រទេស  ១ ជាតិសាសន៍១ ក្រុមហ៊ុន១ អង្គការ១ ឬ ក្រុមគ្រួសារ១ ដើម្បីអោយមានដំណើរ ការប្រព្រឹត្តិ ទៅរលូន និង មានការអភិវឌ្ឈ នោះ ចាំបាច់ត្រូវមានអ្នកដឹកនាំដើម្បីដឹកនាំនិងរិះរកមធ្យោបាយ ដឹកនាំទៅរក ភាពជោគជ័យ ។ ហើយដើម្បីអោយ ការដឹកនាំ មានភាពល្អប្រសើរ ចាំបាច់ត្រូវមានអ្នកដឹកនាំល្អដែលមានសមត្ថភាពអាចដឹកនាំបាន ។

ដូចនេះអ្នកដឹកនាំត្រូវមានលក្ខណៈសម្បត្តិ ដូចខាងក្រោម ៖
  • មានវ័យចាស់ល្មមប្រកបដោយសុខភាពល្អ និង មានចំនេះវិជ្ជាគ្រប់គ្រាន់ក្នុងការរិះរកមធ្យោបាយ។
  • យុត្តិធម៌ ត្រូវតាំងចិត្តជាកណ្តាល មិនលំអៀងម្ខាងៗ។
  • មានប្រាជ្ញា ជាអ្នកចេះចាំច្រើន និង ស្គាល់បញ្ហាសង្គម ដែលខ្លួនបានគ្រប់គ្រង។
  • ជាមនុស្សសុចរិត ទៀងត្រង់ មិនលោភលន់។
  • ជាមនុស្សមានលោកធម៌ទាំង៨។
  • ជាអ្នកមានចិត្តរឹងប៉ឹង មិនប្រើប្រាស់ ប្រព្រឹត្តអ្វីដែលធ្វើអោយ ប្រទេសជាតិ ក្រុមហ៊ុន អង្គការ ឬ ក្រុមគ្រួសារមានការខាតបង់ និងខាតប្រ យោជន៍។
  • ជាអ្នកមានចិត្តសន្តោស មេត្តាករុណា មានចិត្ត់ទូលាយ និង ជ្រះថ្លា។
  • ជាអ្នកស្រឡាញ់ច្យាប់ តែងតែគោរពច្បាប់ យកច្យាប់ជាធំ និងមិនប្រព្រឹត្តបំពានច្បាប់។
  • មានភាពឆ្លាតវៃ ចេះដោះស្រាយបញ្ហាបាន នៅ ពេលជួបបញ្ហាទោះ តូចក្តីឬ ធំក្តីនិង ជាពិសេសបញ្ហា នៅក្នុងសង្គម។
  • ស្ទាត់ជំនាញ ពីគោលការណ៍គ្រប់គ្រងច្បាប់ ទាំងច្បាប់ជាតិនិង អន្តរជាតិ និង រៀនសូត្រអំពីច្បាប់បានជ្រៅជ្រះ ៕


Comments

Popular posts from this blog

តើមូលធម៌ខ្មែរមនមានអ្វីខ្លះ

មូលធម៌ខ្មែរ-មន