លក្ខណៈសម្បត្តិនៃអ្នកដឹកនាំ
( លោក George W. Bush ប្រធានាធិបតីអាមេរិក ថតឆ្នាំ២០១៦)
លក្ខណៈសម្បត្តិទាំង១០នៃអ្នកដឹកនាំនៅក្នុងប្រទេស១ ជាតិសាសន៍១ ក្រុមហ៊ុន១ អង្គការ១ ឬ ក្រុមគ្រួសារ១ ដើម្បីអោយមានដំណើរការប្រព្រឹត្តិទៅរលូន និងមានការអភិវឌ្ឈនោះ ចាំបាច់ត្រូវមានអ្នកដឹកនាំ ដើម្បីដឹកនាំនិងរិះរកមធ្យោបាយដឹកនាំទៅរកភាពជោគជ័យ ។ ហើយដើម្បីអោយការដឹកនាំមានភាពល្អប្រសើរចាំបាច់ត្រូវមានអ្នកដឹកនាំល្អដែលមានសមត្ថភាពអាចដឹកនាំបាន ។
ដូចនេះអ្នកដឹកនាំត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោមនេះ ៖
- មានវ័យចាស់ល្មមប្រកបដោយសុខភាពល្អនិងមានចំនេះវិជ្ជាគ្រប់គ្រាន់ក្នុងការរិះរកមធ្យោបាយ។
- យុត្តិធម៌ត្រូវតាំងចិត្តជាកណ្តាល មិនលំអៀងម្ខាងៗ។
- មានប្រាជ្ញាជាអ្នកចេះចាំច្រើននិង ស្គាល់បញ្ហាសង្គមដែលខ្លួនបានគ្រប់គ្រង។
- ជាមនុស្សសុចរិតទៀងត្រង់មិន លោភលន់។
- ជាមនុស្សមានលោកធម៌ទាំង៨។
- ជាអ្នកមានចិត្តរឹងប៉ឹងមិនប្រើប្រាស់ ប្រព្រឹត្តអ្វីដែលធ្វើអោយប្រទេសជាតិ ក្រុមហ៊ុនអង្គការឬក្រុមគ្រួសារមានការខាតបង់និងខាតប្រយោជន៍។
- ជាអ្នកមានចិត្តសន្តោស,មេត្តាករុណាមានចិត្តទូលាយ និងជ្រះថ្លា។
- ជាអ្នកស្រឡាញ់ច្យាប់តែងតែគោរពច្បាប់យកច្យាប់ជាធំនិងមិនប្រព្រឹត្តបំពានច្បាប់។
- មានភាពឆ្លាតវៃចេះដោះស្រាយបញ្ហាបាននៅពេលជួបបញ្ហាទោះ តូចក្តីឬធំក្តីនិងជាពិសេសបញ្ហានៅក្នុងសង្គម។
- ស្ទាត់ជំនាញពីគោលការណ៍គ្រប់គ្រងច្បាប់ទាំងច្បាប់ជាតិនិង អន្តរជាតិនិងរៀនសូត្រអំពីច្បាប់បានជ្រៅជ្រះ ៕
Comments
Post a Comment