តើសទ្ទជាអ្វី ?

តើសទ្ទជាអ្វី ?

ក្នុងពេលសិក្សាវេយ្យាករណ៍ម្តងៗ ខ្ញុំសង្កេតឃើញមនុស្សជាច្រើននៅតែមិនយល់អំពី<<សទ្ទ>> ។ តើអ្វីជា សទ្ទ ? តាមនិយមន័យ ៖ 
– សទ្ទ គឺជាឯកត្តាតូចបំផុតនៃសម្លេងដែលមាននៅក្នុងពាក្យ។
– សទ្ទអាចប្តូរន័យនៃពាក្យមួយបានដោយគ្រាន់តែផ្លាស់ទីកន្លែងគ្នាវា (ក្រុមព្យញ្ជនៈ ឬក្រុមស្រៈ ) ។ 
– សទ្ទ ពុំមានន័យដោយខ្លួនឯងទេ វាគ្រាន់តែជាធាតុផ្សំសម្រាប់បង្កើតន័យ។
ឧទាហរណ៍៖ 
1- ប+ើ+ក > បើក (ធ្វើឲ្យច្រហ…) ក+ើ+ប-
>កើប(កាយប្រមូល) 
2- ក+ា+ច > កាច, ច+ា+ក > ចាក 
3- ល+ើ+ក > លើក 
4- ប+ង > បង

 5- ត+ូ+ច > តូច 
ដូច្នេះតាមឧទាហរណ៍ខាងលើឃើញថា
1- (ប , ើ, ក ) ជាសទ្ទ
2- ( ក , ា , ច ) ជាសទ្ទ
3- ( ល, ើ , ក ) ជាសទ្ទ
4- ( ប, ង ) ជាសទ្ទ 

5- ( ត,ូ , ច ) ជាសទ្ទ។ 
** សូមពិនិត្យថា សទ្ទគ្មានន័យទេ ។ 
( ដោយ ៖ យួន បូរ៉េត)

Comments

Popular posts from this blog

តើមូលធម៌ខ្មែរមនមានអ្វីខ្លះ

មូលធម៌ខ្មែរ-មន