ពេលវេលាដើរទៅមុខគ្មានគោលដៅ
ឱ ! មនុស្សលោកអើយ ! តើអ្នកនៅតែល្ងង់ដល់ណា បើពេលវេលាកំពុងរត់យ៉ាងលឿនគ្មានគោលដៅកំណត់យ៉ាងនេះ?
+++++++++++++++++++++
មានតែមនុស្សខ្ជឹលដេកច្រអូសប៉ុណ្ណោះដែលមិនបានផ្តល់តម្លៃដល់ពេលវេលា។ពេលវេលា ជាកាលមិនកំណត់ដែលកំពុងតែដើរឆ្ពោះទៅមុខគ្មានគោលដៅពិតប្រាកដ។ មនុស្សខ្ជិលជាមនុស្សដេករង់ចាំពេលវេលា និងរង់ចាំលាភសក្ការ:មកដល់ខ្លួន។ តែទីបំផុតមនុស្សខ្ជឹលនោះនឹងមានវិប្បដិសារីនៅពេលខ្លួនជិតដាច់ខ្យល់ស្លាប់លាចាកពិភពលោកនេះទៅ ហើយពេលវេលាក៏នឹងដើរហួសទៅបន្តទៅមុខទៀត។មនុស្សឧស្សាហ៍ព្យាយាមទោះកិច្ចការស្រាលធ្ងន់ ពិបាកស្រណុក ក្តៅត្រជាក់យ៉ាងណា ក៏ខំប្រឹងប្រែងតស៊ូទោះបានលទ្ធផលប៉ុនណាក៏ជាលទ្ធផលដែលកើតចេញពីឆន្ទ:ពិត ចិត្តពិតនិងពេញចិត្តដែរ។
ទាំងការសិក្សាក៏ដូចជាការប្រកបរបររកស៊ីនិងបំពេញការងារ មនុស្សម្នាក់ៗត្រូវតែបង្ខំចិត្តសម្រេចកិច្ចការនោះឱ្យទាន់ពេលវេលា ពុំដូច្នោះទេ ពេលវេលានឹងចេញទៅមុខបន្តទៀតចាកចោល ទុកឱ្យមនុស្សនោះនូវកំហុសរាប់មិនអស់ ដូចជា ការស្តាយក្រោយ,ការមិនសម្រេចកិច្ចការ,អវិជ្ជា,គ្មានទ្រព្យសម្បត្តិ,និងរូបកាយមនុស្សចាស់អស់សាច់ឈាមសល់តែស្បែកដណ្តប់ឆ្អឹង ហើយទីបំផុតស្លាប់លាចាកលោកដោយគ្មានបន្សល់អ្វីឱ្យមាននៅលើផែនដីនេះឡើយ៕
(បំណងល្អពីយួន បូរ៉េត)
Comments
Post a Comment