វត្តធម្មយុត្តតេជោ

វត្តធម្មយុត្តតេជោ ជាវត្តមួយថ្មីបំផុតដែលស្ថិតនៅក្នុងភូមិក្រសាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។វត្តនេះត្រូវបានចាប់កសាងនៅថ្ងៃទី07 ខែមករា​ ឆ្នាំ2019 ដោយមានការចូលរួមពីអាជ្ញាធរភូមិឃុំស្រុក ព្រមទាំងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ពិសេសពុទ្ធបរិស័ទទាំង៤ភូមិ មានភូមិក្រសាំង ភូមិសំបួរ ភូមិត្រពាំងស្គន់ ភូមិគ្រួស និងភូមិថ្មី ។ក្រៅពីនេះបានការចូលរួមកសាងមកពីពុទ្ធបរិស័ទមកពីស្រុកកៀនស្វាយ ខេត្តកណ្តាលផងដែរ។
ស្ថាបនិកវត្តធម្មយុត្តតេជា ព្រះតេជព្រះគុណ​ ទួន សុផល ជាព្រះមេគណខាងរាជាគណធម្មយុត្តិកនិកាយខេត្តព្រៃវែង បានផ្តួចផ្តើមព្រះរាជហឫទ័យចាប់កសាង ហើយនិម្តព្រះតេជគុណ​ជុំ ជៀន មកពីវត្តព្រៃទំពូង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែងមកគង់ចាំព្រះវស្សានៅវត្តនេះ។នៅខែឧសភា ឆ្នាំ២០១៩ ព្រះតេជគុណ តោ ឆេន ដែលមានទីកំណើតនៅភូមិសំបួរ ត្រូវបានបំបួសជាកូននាគ។
នៅតាមផ្លូវរទេះច្រកចូលទៅវត្តនេះ កាលពីមុនវត្តនេះចាប់កសាង ផ្លូវចូលជាកូនផ្លូវរទេះគោតូចចង្អៀត តែសព្វថ្ងៃផ្លូវនេះត្រូវបានព្រះសង្ឃវត្តធម្មយុត្តតេជោដកថវិកាមួយចំនួនកសាងដោយចាក់ដីបំពេញទៅជាផ្លូវមួយធំសម្រួលដល់ការធ្វើដំណើរចូលវត្តនិងសម្រួលដល់ការប្រកបរបរកសិកម្មរបស់ពលរដ្ឋភូមិក្រសាំងនិងភូមិត្រពាំងស្គន់។ នៅអមសងខាងផ្លូវត្រូវបានវត្តធម្មយុត្តតេជោនិងពលរដ្ឋជាពុទ្ធបរិស័ទដាក់បង្គោលភ្លើងពន្លឺព្រះអាទិត្យបំភ្លឺតាំងពីម៉ោង៦ល្ងាចរហូតទល់ភ្លឺម៉ោង៦ព្រឹកទើបផ្ទាំងសូឡាបិទបើកដោយស្វ័យប្រវត្តិ។ចំណែកនៅក្នុងទីវត្តវិញ ត្រូវបានដាក់ភ្លើងអគ្គីសនីផងនិងចង្កៀងប្រើពន្លឺព្រះអាទិត្យផង។
ជាថ្មីម្តងទៀត យើងខ្ញុំជាពុទ្ធបរិស័ទវត្តធម្មយុត្តតេជោ សូមអំពាវនាវដល់ពុទ្ធបរិស័ទជិតឆ្ងាយមេត្តាជួយឧត្ថម្ភគាំពារដើម្បីកសាងវត្តនេះឱ្យមានបរិស្ថានកាន់តែល្អប្រសើរនិងទៅជាទីសក្ការ:ដល់ព្រះពុទ្ធសាសនាតរៀងទៅ។
ខាងក្រោមនេះ ជារូបភាពវត្តធម្មយុត្តតេជោ ដែលខ្ញុំបានទៅថតផ្ទាល់  :
(ដោយ:យួន បូរ៉េត)



ទីធ្លាមុនកសាង

Comments

Popular posts from this blog

តើមូលធម៌ខ្មែរមនមានអ្វីខ្លះ

មូលធម៌ខ្មែរ-មន