Posts

Showing posts from 2019

ចូលឆ្នាំចិនស្រវឹងខ្មែរ

Image
កំណាព្យ៖ ចូលឆ្នាំចិនស្រវឹងខ្មែរ ១- នេះនឹងថ្លាថ្លែងតែងអំពិ ទំនៀមប្រពៃណីចិននិងយួន ចូលមកស្រុកខ្មែហែរជាក្បួន ទាំងចៅទាំងកូនពួនពេញស្រុក។ ២-ជំនួញជួញដូរសព្វសារពើរ ខ្មែរឯងហាក់ភ្លើអង្គុយកុក ផឹកស៊ីសប្បាយសាយទឹកមុខ គ្មានទុក្ខកង្វល់ដល់រូបកាយ។ ៣-ថ្ងៃ១៥រោចខែមាឃធំ ទំនៀមដ៏ធំលោតម៉ុងសាយ ចូលឆ្នាំចិនយួនសើចសប្បាយ សំណែនម្ហូបបាយរាយពេញថាស់។ ៤-ជ្រូកខ្វៃមានស្ងោរផ្លែឈើគ្រប់ ផ្កាភ្ញីទឹកអប់ស្រាថ្មីចាស់ ឧទ្ទិសកុងម៉ាញាតិក្មេងចាស់ ដែលផ្លាស់ទីឋានទៅបរលោក។ ៥-ថ្លែងពីខម-ខ្មែរជាម្ចាស់ស្រុក ខំធ្វើតត្រុកទាំងក្រសោក តាំងខ្លួនជាចិនយួនដូចឃ្លោក ទ្រព្យថ្លៃទ្រព្យថោកខំប្រវារ។ ៦- លេងខ្លួនដូចចិនអ្នកមានធំ មូលមីរជួបជំុខំផឹកស្រា ស្រវឹងពុលខ្លាំងស្រែកឡូឡា អួតថាអញពូជឈាមជ័រចិន។ ៧-ចូលឆ្នាំចិនស្រេចបាច់រួចហើយ មិននៅកន្តើយរកលុយសិន ជំពាក់លុយពេលចូលឆ្នាំចិន សងគេសិននឹងបានថ្លៃថ្នូរ៕ (និពន្ធដោយ៖យួន បូរ៉េត ) (រូបភាពស្តីពីខ្មែរខំធ្វើម្ហូបសម្រាប់សែននៅថ្ងៃចូលឆ្នាំចិន)

តើសទ្ទជាអ្វី ?

Image
តើសទ្ទជាអ្វី ? ក្នុងពេលសិក្សាវេយ្យាករណ៍ម្តងៗ ខ្ញុំសង្កេតឃើញមនុស្សជាច្រើននៅតែមិនយល់អំពី<<សទ្ទ>> ។ តើអ្វីជា សទ្ទ ? តាមនិយមន័យ ៖  – សទ្ទ គឺជាឯកត្តាតូចបំផុតនៃសម្លេងដែលមាននៅក្នុងពាក្យ។ – សទ្ទអាចប្តូរន័យនៃពាក្យមួយបានដោយគ្រាន់តែផ្លាស់ទីកន្លែងគ្នាវា (ក្រុមព្យញ្ជនៈ ឬក្រុមស្រៈ ) ។  – សទ្ទ ពុំមានន័យដោយខ្លួនឯងទេ វាគ្រាន់តែជាធាតុផ្សំសម្រាប់បង្កើតន័យ។ ឧទាហរណ៍៖  1- ប+ើ+ក > បើក (ធ្វើឲ្យច្រហ…) ក+ើ+ប- >កើប(កាយប្រមូល)  2- ក+ា+ច > កាច, ច+ា+ក > ចាក  3- ល+ើ+ក > លើក  4- ប+ង > បង  5- ត+ូ+ច > តូច  ដូច្នេះតាមឧទាហរណ៍ខាងលើឃើញថា 1- (ប , ើ, ក ) ជាសទ្ទ 2- ( ក , ា , ច ) ជាសទ្ទ 3- ( ល, ើ , ក ) ជាសទ្ទ 4- ( ប, ង ) ជាសទ្ទ  5- ( ត,ូ , ច ) ជាសទ្ទ។  ** សូមពិនិត្យថា សទ្ទគ្មានន័យទេ ។  ( ដោយ ៖ យួន បូរ៉េត)

លក្ខណៈសម្បត្តិនៃអ្នកដឹកនាំ

Image
( លោក George W. Bush ប្រធានាធិបតីអាមេរិក ថតឆ្នាំ២០១៦) លក្ខណៈសម្បត្តិទាំង១០នៃអ្នកដឹកនាំនៅក្នុងប្រទេស១ ជាតិសាសន៍១ ក្រុមហ៊ុន១ អង្គការ១ ឬ ក្រុមគ្រួសារ១ ដើម្បីអោយមានដំណើរការប្រព្រឹត្តិទៅរលូន និងមានការអភិវឌ្ឈនោះ ចាំបាច់ត្រូវមានអ្នកដឹកនាំ ដើម្បីដឹកនាំនិងរិះរកមធ្យោបាយដឹកនាំទៅរកភាពជោគជ័យ ។ ហើយដើម្បីអោយការដឹកនាំមានភាពល្អប្រសើរចាំបាច់ត្រូវមានអ្នកដឹកនាំល្អដែលមានសមត្ថភាពអាចដឹកនាំបាន ។ ដូចនេះអ្នកដឹកនាំត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោមនេះ ៖ មានវ័យចាស់ល្មមប្រកបដោយសុខភាពល្អនិងមានចំនេះវិជ្ជាគ្រប់គ្រាន់ក្នុងការរិះរកមធ្យោបាយ។ យុត្តិធម៌ត្រូវតាំងចិត្តជាកណ្តាល មិនលំអៀងម្ខាងៗ។ មានប្រាជ្ញាជាអ្នកចេះចាំច្រើននិង ស្គាល់បញ្ហាសង្គមដែលខ្លួនបានគ្រប់គ្រង។ ជាមនុស្សសុចរិតទៀងត្រង់មិន លោភលន់។ ជាមនុស្សមានលោកធម៌ទាំង៨។ ជាអ្នកមានចិត្តរឹងប៉ឹងមិនប្រើប្រាស់ ប្រព្រឹត្តអ្វីដែលធ្វើអោយប្រទេសជាតិ ក្រុមហ៊ុនអង្គការឬក្រុមគ្រួសារមានការខាតបង់និងខាតប្រយោជន៍។ ជាអ្នកមានចិត្តសន្តោស,មេត្តាករុណាមានចិត្តទូលាយ និងជ្រះថ្លា។ ជាអ្នកស្រឡាញ់ច្យាប់តែងតែគោរពច្បាប់យកច្យាប់ជាធំនិងមិនប្រព្រឹត្តបំពានច្បាប់។ មានភាពឆ្លាតវៃចេះដោះស្រាយបញ្ហាបាននៅពេលជួបបញ្ហាទោ...

វិញ្ញាសាតែងសេចក្តីមធ្យមសិក្សាភាគ១និងភាគ២

Image
នេះជាតែងសេចក្តីដែលរៀបចំនិងចងក្រងសម្រាប់ជាពន្លឺដល់អ្នកសិក្សាអក្សរសាស្រ្ត។វាត្រូវបានដកស្រង់ពីវិញ្ញាសាសិស្សពូកែទូទាំងប្រទេសនិងការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ។សូមទាញយកឯកសារខាងក្រោម៖ (សិស្សវិ.មេសាងកំពុងអានមេរៀន) (សិស្សវិ.មេសាងកំពុងគោរពទង់ជាតិ) ភាគទី១  https://drive.google.com/file/d/1iEapeUPi0sa3xh1kHPVE4qRie4PpP6px/view?usp=drivesd ភាគទី២  https://drive.google.com/file/d/12zLbhn2w5sLV4wJhUl8ya9pBOQiu1i4Z/view?usp=drivesdk ដោយ ៖ យួន បូរ៉េត

សគ្ញធ្មេញកណ្តុថឬមូសិកទន្ត ៉

Image
សញ្ញាធ្មេញកណ្តុរឬមូសិកទណ្ឌ សញ្ញាធ្មេញកណ្តុរឬមូសិកទណ្ឌ ជាវណ្ណយុត្តិដែលមានសណ្ឋានដូចធ្មេញកណ្តុរ (៉ ) សម្រាប់ប្រើដាក់ពីខាងលើបំបែរសម្លេងសព្ទអក្សរឃោសៈឲ្យទៅជាសព្ទអឃោសវិញ ។         សញ្ញាធ្មេញកណ្តុរសម្រាប់ប្រើលើព្យញ្ជនៈ ៖ ង ញ ប ម យ រ វ ។          គឺ ៖ ង៉ ញ៉ ប៉ ម៉ យ៉ រ៉ វ៉ ។ ឧទាហរណ៍  ៖ ង៉ក់ ង៉ុកៗ ញ៉ាក ញ៉េះញ៉ោះ ប៉េងប៉ោង រប៉េះរប៉ោះ ប៉េងប៉ោះ រប៉ិចរប៉ី ម៉្តេច យ៉ាងម៉េច រយ៉ាក គ្រប់យ៉ាង រ៉ែ រ៉ក រ៉ស រ៉ាវ វ៉ក វ៉ាង វ៉ាប់ វ៉ារ.......។ *  បើមានស្រៈ ិ ី ឹ ឺ  ើ ា ំ  នៅពីលើ ត្រូវផ្លាស់ធ្មេញកណ្តុរ ( ៉ ) ទៅជាបុកជើងវិញ  ( ុ  ) ។      ដូចជាពាក្យ ៖ ញ៉ឺង ម៉ឺងម៉ាត់ រ៉ឺង រ៉ាំរ៉ៃ ប៉ិនប្រសប់ ប៉ីពក រឹងប៉ឹង ប៉ឺង ប៉ឹមៗ ប៉ើង ញ៉ាំង ញ៉ាំ នំប៉័ង........។ * បើពាក្យ 2 ព្យាង្គវិញ​ វាជាទំនាញសូរ ដូច្នេះមិនប្រើសញ្ញាធ្មេញកណ្តុរទេ ។ ដូចជាពាក្យ ៖ សាលា ស្រងេះសងោច ស្រវា កញ្ញា កន្លាត ក្រមា ក្រវេមក្រវាម ក្រវែល ខមាទោស ច្រងេងច្រងាង ឆាយា ដរាប ឋានា តារា តុលា ឋានានុក្រម បរាជ័យ បញ្ញា ប្រមាត់ ប្រយោជន៍ ផល្លានុផល .........

សំយោគសញ្ញាឬសញ្ញាផាត់លើ

Image
សំយោគសញ្ញាឬសញ្ញាផាត់លើ គ្រឿងសម្គាល់អក្សរតម្រួត ។ ខ្មែរប្រើជាឈ្មោះវណ្ណយុត្តមួយប្រភេមានសណ្ឋានដូច្នេះ (័) ជាជំនួសអក្សរសំយោគសម្រាប់ដាក់លើពាក្យបាលីឬសំស្រឹ្កតពួកខ្លះ ដែលប្រើបំប្លែងសំឡេងឲ្យក្លាយល្អៀងពីសូរដើម, កាលបើមិនដាក់ (័) នេះ នាំឲ្យពិបាកថា, ដូចជា ក្ស័យ, ជ័យ, ទ័ល, នង្គ័ល, ន័យ, និស្ស័យ, បច្ច័យ, ពិន័យ, ពិរាល័យ, ភ័យ, រហ័ស, រំហ័ស, វិន័យ, វេស្ម័ន, វេស្សវ័ណ, សម័យ, អធ្យាស្រ័យ, អនាម័យ, អភ័យ, អាល័យ, អាស្រ័យ, ឧបនិស្ស័យ ជាដើម ។ ទោះបីពាក្យដែលមានអក្សរសំយោគហើយ ប៉ុន្តែបើមិនដាក់ (័) នេះផ្សំផងទេ នាំឲ្យពិបាកថា, ត្រូវប្រើសំយោគសញ្ញាថែមទៀតក៏មានខ្លះ, ដូចជា គ័ភ៌, ទក្ខិណាព័ត៌, ព័ណ៌, ព័ទ្ធ, ព័ទ្ធព័ន្ធ, ពិទ័គ្ធ, ពិភ័ក្តិ, ភ័ព្វ, ម្រ័ក្សណ៍, យ័ន្ត ឬ យ័ន្រ្ត, ល័ក្ត, ល័ព្ធ, អភ័ព្វ ជាដើម ។ សម្រាប់ប្រើពាក្យខ្មែរខ្លះក៏មាន, ដូចជា ខ្ទ័រ, ជ័រ, ញ័រ, ទទ័រ, ទូទ័រ, ទំព័រ, នំបុ័ង, សូរបុ័ងៗ, ភ្ជ័រ, ផ្លែសង្ឃ័រ, ដើមសំព័រ, ស្ពាន់ធ័រ ជាដើម ។ សម្រាប់ប្រើភាសាដទៃក៏មានខ្លះ, ដូចជា កុងត្រូល័រ, ឌីរ៉ិកទ័រ, អ័ងស្ប៉ិកទ័រ ជាដើម ។

សញ្ញារបាទ ឬរេផៈ(៌)

Image
សញ្ញារបាទ ឬរេផៈ(៌) សញា្ញរបាទជាសញ្ញាវណ្ណយុត្ត្តិប្រើជំនួសអក្សរ «រ »។គេប្រើេវាលើពាក្យកំចីបាលីសំស្ក្រឹត។ ឧទាហរណ៍ ៖ គ័ភ៌ ទក្ខិណាព័គ៌ ទុគ៌ត ទុគ៌ម ទុជ៌ន ទុព៌ល ទុយ៌ស ធម៌ បព៌ត បរិបូណ៌ បូព៌ បព៌ា ពណ៌ ព្រះកាណ៌ មត៌ក មាគ៌ា វិសគ៌ៈ  អថ៌កំបាំង កម៌ន ធម៌អារ្យ ....។ * ចំណាំ  ៖ ពាក្យខ្មែរសុទ្ធដែលមានតួអក្សរ(រ) ស្រាប់នៅខាងចុង មិនអនុញ្ញាតឲ្យប្រើសញ្ញារបាទ(៌) ជំនួស(រ)នោះទេ ។ ឧទាហរណ៍ ៖ ខ្ទ័រ ជ័រ ញ័រ ទទ័រ ទូទ័រ ទំព័រ ដើមសង្ឃ័រ ដើមទំព័រ ស្ពាន់ធ័រ..........។ (  ដោយ ៖ យួន បូរ៉េត )

ឥទ្ធិពព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ

Image
ព្រះពុទ្ធសាសនាកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ននេះ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តឧន្ទេសសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា មានសង្ឃដីការថា ព្រះពុទ្ធសាសនាកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ននេះ។  ដោយគេសង្កេតឃើញមានព្រះសង្ឃជាច្រើនអង្គ កំពុងចូលរួមធ្វើសកម្មភាពជួយដល់ការអភិវឌ្ឍនៅក្នុងសង្គម តាមរយៈការចុះអប់រំផ្ទាល់នៅតាមសហគមន៍ និងបានទេសនាអប់រំធម៌វិន័យ និងសីលធម៌តាមប្រព័ន្ធផ្សព្វផ្សាយ មានដូចជា វិទ្យុ ទូរទស្សន៍ និងបណ្ដាញសង្គមជាដើម។ ជាក់ស្ដែងតាមរយៈនៃការផ្សព្វផ្សាយនិងការសហការគ្នារវាង ខ្មែរ ថៃ និងម៉ាឡេស៊ី សមិទ្ធិផលផ្នែកព្រះពុទ្ធសាសនាថ្មីៗជាបន្តបន្ទាប់ត្រូវបានសាងសង់ឡើងនៅក្នុងប្រទេសម៉ាឡេស៊ីបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ពុទ្ធសាសនិក ក្នុងការគោរពប្រតិបត្តិជំនឿ និងការបណ្ដុះបណ្ដាលខ្លួនអោយទៅជាពលរដ្ឋល្អ។ សម្ដេចមានសង្ឃដីការបែបនេះ គ្រាដែលសម្ដេចបានយាង្គជារាជាធិបតីភាពក្នុងពិធីបុណ្យឆ្លងសមិទ្ធិផលនានាក្នុងវត្ត រាក់ភុតថាក់ស៊ីថេប ផេតឈុប៊ូន នៅឯរដ្ឋជូហូបារូ នៃប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីៗនេះតាមរយៈការយាង្គសម្ដេចព្រះសង្ឃរាជ ពីសំណាក់ព្រះ...

សារធាតុសំខាន់ៗនៅក្នុងផ្លែក្រូច

Image
សារធាតុសំខាន់ៗនៅក្នុងផ្លែក្រូច ផ្លែក្រូចជាផ្លែឈើល្អសម្រាប់សុខភាព ងាយរកទិញ ហូប និងមានតម្លៃធូរថ្លៃ។ រសជាតិជូររបស់វាជាប្រភពនៃវីតាមីនC ដ៏ច្រើនសំបូរបែបដែលអាចកាត់បន្ថយអាការឈឺក្បាល ហៀរសំបូរ ស្អក.ក យ៉ាងមានប្រសិទ្ធភាព។ តែវានៅមានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនផ្សេងទៀតសុទ្ធសឹងជាតម្រូវការនៃរាងកាយ។ ខាងក្រោមជាសារធាតុចិញ្ចឹមសំខាន់មួយចំនួនទទួលបានពីការហូបផ្លែក្រូច៖ ១. ផ្លែក្រូចជាប្រភពនៃជាតិទឹក ទឹកមានក្នុងផ្លែក្រូចរហូតដល់ទៅជាង ៨០% ឯណោះដែលធ្វើឲ្យវាជាផ្លែឈើបំពេញបន្ថែមជាតិទឹក និងបំបាត់អាការស្រែកទឹកយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាព។ ជាតិទឹកជាសារធាតុមួយដ៏សំខាន់ដែលរាងកាយយើងមិនអាចខ្វះបាន និងត្រូវការជារៀងរាល់ថ្ងៃ។ កង្វះនៃជាតិទឹកអាចបណ្តាលឲ្យដំណើរការវេជ្ជសាស្ត្រនៃរាងកាយទាំងមូលបាត់បង់នូវលំនឹង។ បញ្ហាមួយចំនួនដូចជាខួរក្បាលបាត់បង់ការផ្គង់ផ្គង់នូវជាតិទឹក ធ្វើឲ្យសមត្ថភាពនៃការចងចាំ ការគិត ការរៀនជាដើម ត្រូវបានធ្លាក់ចុះបន្តិចម្តងៗ។ ដំណើរការនៃតម្រងនោមលែងសូវសកម្មដោយសារខ្វះជាតិទឹកបណ្តាលឲ្យសារធាតុពុលចាប់ផ្តើមប្រមូលផ្តុំ ហើយហានិភ័យនៃការឡើងគ្រួសក្នុងតម្រងនោមកើនឡើងទៀតផង ។ល។ នេះ គ្រាន់តែជាឧទាហរណ៍តែមួយផ្នែកតូចតែប៉ុ...

តែងសេចក្តីអំពីសម្បត្តិវប្បធម៌ខ្មែរ

Image
តែងសេចក្តីអំពីសម្បត្តិវប្បធម៌ខ្មែរ ប្រធាន៖ អ្វីខ្លះជាសម្បត្តិវប្បធម៌ខ្មែរ?តើត្រូវធ្វើដូចម្តេចដើម្បីថែរក្សាសម្បត្តិវប្បធម៌? ជនជាតិនីមួយៗដែលគេទទួលស្គាល់ថា ត្រឹមត្រូវតាមច្បាប់លុះត្រាតែមានពលរដ្ឋ មានប្រទេស ដែលមានព្រំដែនទឹកដីច្បាស់លាស់ មានប្រវត្តិសាស្ត្ររបស់ខ្លួន ជាពិសេសមានវប្បធម៌របស់ខ្លួន។វប្បធម៌មានភស្តុតាងស្ថិតនៅលើសម្បត្តិវប្បធម៌។តើខ្មែរមានសម្បត្តិវប្បធម៌ឬទេ?អ្វីខ្លះជាសម្បត្តិវប្បធម៌?តើត្រូវធ្វើដូចម្តេចដើម្បីថែរក្សាសម្បត្តិវប្បធម៌? វប្បធម៌សំគាល់លើអ្វីដែលផ្តល់ចំណេះចេះដឹងគ្រប់វិស័យទោះបីចេះដឹងតាមផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ផ្លូវសម្ភារដែលមាននៅក្នុងលោកយើងនេះក្តី បរលោកក្តី។ សូមចុចលើតំណភ្ជាប់នេះដើម្បីទាញយកអត្ថាធិប្បាយលំអិត https://goo.gl/qGAnkb អប្សរា ចាប៉ីដងវែង UNESCO ទទួលស្គាល់សម្បត្តិវប្បធម៌ខ្មែរជាបេតិកភ័ណ្ឌពិភពលោក ( ដោយ៖ យួន បូរ៉េត )

ឥទ្ធិពល«មេ»ក្នុងសង្គមខ្មែរ

Image
ឥទ្ធិពល«មេ»ក្នុងសង្គមខ្មែ ឥទ្ធិពលមេក្នុងសង្គមខ្មែរ នៅក្នុងសង្គមខ្មែរតាំងពីបុរាណរហូតមកដល់សព្វថ្ងៃ ខ្មែរបានឲ្យតម្លៃជាធំដល់ស្ត្រី ។ហេតុដូច្នេះហើយ គេបានចាត់ទុកស្ត្រីជា«មេ» នេះក៏ព្រោះតែជាទំនៀមទម្លាប់របស់ខ្នែរដែលមានជាប់ពាក់ព័ន្ធរឿងរ៉ាវប្រវត្តិសាស្ត្រខ្មែរដែលមានព្រះមហាក្សត្រិយ៍ខ្មែរគឺព្រះនាង លីវ យី ជាក្សត្រដឹកនាំនគរគោកធ្លកនោះឯង។  សូមលោកអ្នកចុចតំណភ្ជាប់នេះដើម្បីទាញយកឯកសារស្តីអំពីពាក្យថា«មេ»ដូចតទៅ  ៖  https://goo.gl/ySnovy

តែងសេចក្តី_តើអរិយធម៌ឥណ្ឌាកាឡៃអរិយធម៌ខ្មែរឬអរិយធម៌ខ្មែរកាឡៃអរិយធម៌ឥណ្ឌា?

Image
តែងសេចក្តី_តើអរិយធម៌ឥណ្ឌាកាឡៃអរិយធម៌ខ្មែរឬអរិយធម៌ខ្មែរកាឡៃអរិយធម៌ឥណ្ឌា? ប្រធាន :តើអរិយធម៌ឥណ្ឌាកាឡៃអរិយធម៌ខ្មែរឬអរិយធម៌ខ្មែរកាឡៃអរិយធម៌ឥណ្ឌា? ខ្មែរនឹងឥណ្ឌាធ្លាប់មានទំនាក់ទំនងអរិយធម៌រវាងគ្នានិងគ្នាតាំងពីសម័យបុរាណមកម្ល៉្កេះ។ហេតុដូច្នេះហើយទើបមានចម្ងល់មួយលើកឡើងថា តើខ្មែរកាឡៃអរិយធម៌ឥណ្ឌាឬឥណ្ឌាកាឡៃអរិយធម៌ខ្មែរ? សូមលោកអ្នកទាញយកឯកសារ PDF ដែលមាននៅក្នុងតំណភ្ជាប់នេះ https://goo.gl/jKh8t9 (រៀបចំអត្ថបទនិងរូបភាពដោយ Youn Boreth)

តើមូលធម៌ខ្មែរ-មនមានអ្វីខ្លះ?

Image
តើមូលធម៌ខ្មែរ-មនមានអ្វីខ្លះ? ចូរទាញឯកសារនេះដើម្បីទទួលបានអំពី មូលធម៌ខ្មែរមន៖ https://drive.google.com/file/d/1-ahBEYFzln4GBoy0nZUav8liYZ_0JcR0/view?usp=drivesdk

តែងសេចក្តី សីលធម៌ជាអ្វី ?

Image
តែងសេចក្តី សីលធម៌ជាអ្វី ប្រធាន៖តើសីលធម៌ជាអ្វី?មនុស្សត្រូវមានសីលធម៌។មនុស្សគ្រប់រូបតែងតែចង់បានសីលធម៌។ការស្វែងរកសីលធម៌មានវិធីច្រើនបែបដែលសុទ្ធតែធ្វើឲ្យមនុស្សមានសេចក្តីថ្លៃថ្នូរ។ ចូរចុចទីនេះដើម្បីទាញយកតែងសេចក្តីអំពីសីលធម៌ https://goo.gl/52R5yg លើកដៃសំពះ

តែងសេចក្តី : អំពីមនុស្សនិងធម្មជាតិ

Image
តែងសេចក្តី : អំពីមនុស្សនិងធម្មជាតិ ប្រធាន៖មនុស្សគោរពច្បាប់ធម្មជាតិនិងមនុស្សត្រួតត្រាលើធម្មជាតិ។តើករណីណាប្រសើរជាង?ចូរពិភាក្សា។ មនុស្សកើតមករស់នៅជាមួយធម្មជាតិព្រោះសរីរ:របស់មនុស្សជាភាវ:គឺជាវត្ថុធាតុនៃធម្មជាតិជាហេតុនាំឲ្យមនុស្សសម្របនិងតម្រូវជីវភាពរបស់ខ្លួនតាមធម្មជាតិ ប៉ុន្តែចាប់តាំងពីមនុស្សរកឃើញភ្លើងពេលណាមក មនុស្សមានគំនិតចង់ត្រួតត្រាលើធម្មជាតិទើបមតិចែងថា មនុស្សគោរពច្បាប់ធម្មជាតិនិងមនុស្សត្រួតត្រាលើធម្មជាតិ។តើករណីណាប្រសើរជាង?តើករណីណាប្រកបដោយសីលធម៌? សូមចុចទីនេះដើម្បីទាញយកអធិប្បាយពិស្តារ PDF  https://drive.google.com/file/d/1ROkNj88D0q5pf34oFwbPb5F2lZT_X9GG/view?usp=drivesdk (រៀបចំឯកសារនិងរូបថតដោយ យួនបូរ៉េត)

តែងសេចក្តី : អំពីវិទ្យាសាស្ត្រនិងសីលធម៌

Image
តែងសេចក្តី អំពីវិទ្យាសាស្ត្រនិងសីលធម៌ ប្រធាន៖តើវិទ្យាសាស្ត្រអាចធ្វើឲ្យមនុស្សមានសីលធម៌ឬទេ ?ពិភាក្សានិងឧទាហរណ៍។ ការរស់នៅរបស់មនុស្សក្នុងសង្គមដឹកនាំមនុស្សឲ្យស្វែងរកការចម្រើនលូតលាស់សម្រាប់សេចក្តីត្រូវការរបស់មនុស្សផងគ្នា ទន្ទឹមគ្នានឹងការស្វែងរកសេចក្តីសុខរបស់មនុស្សដែរ ទើបមនុស្សខំស្វែងរកតម្លៃសីលធម៌ផង និងខំបង្កើតវិទ្យាសាស្ត្រផង។តម្លៃសីលធម៌កើតមានឡើងអាស្រ័យលើការអនុវត្ត។អ្នកខ្លះឲ្យតម្លៃសីលធម៌ អ្នកខ្លះទៀតឲ្យតម្លៃលើវិទ្យាសាស្ត្រ។ សូមចុចតំណភ្ជាប់នេះដើម្បីទាញយកការអធិប្បាយលំអិត PDF https://drive.google.com/file/d/1_OO8j-LAphaLw8dBU9Er1S76fJLhWmjy/view?usp=drivesdk (រៀបចំឯកសារនិងរូបភាពដោយ យួនបូរ៉េត)

តើព្រលឹងអក្សរសិល្ប៍មានន័យដូចម្តេច ?

Image
តើព្រលឹងអក្សរសិល្ប៍មានន័យដូចម្តេច តាមទ្រឹស្តីអក្សរសិល្ប៍ ព្រលឹងអក្សរសិល្ប៍សំគាល់គោលគំនិតរបស់អ្នកនិពន្ធដែលបានកត់ត្រាទុកក្នុងស្នាដៃរបស់ខ្លួន ហើយគោលគំនិតនោះពុំចេះប្រែប្រួលតាមពេលវេលា តាមទីកន្លែងនោះទេ ពោលគឺពុំស្ថិតនៅក្រោមកត្តានៃកាលអាកាស សម័យកាលឡើយ គឺវាមានគោលគំនិតត្រូវគ្រប់សម័យកាល។ផ្ទុយទៅវិញ អក្សរសិល្ប៍ដែលសម្រួលគោលគំនិតតាមព្រឹត្តិការណ៍ តាមទីកន្លែង តាមឥទ្ធិពលនៃប្រយោជន៍ អក្សរសិល្ប៍នោះនឹងត្រូវបាត់បង់ព្រលឹងរបស់ខ្លួន។ជាឧទាហរណ៍ អក្សរសិល្ប៍ខ្មែររឿងទុំទាវមានព្រលឹងរបស់ខ្លួនស្ថិតស្ថេរគ្រប់សម័យកាលនៃសង្គមខ្មែរ។ ប្រទេសជាតិស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ក៏អត្ថបទអក្សរសិល្ប៍នៅតែរក្សាគោលគំនិតរបស់ខ្លួនដែលជាព្រលឹងអក្សរសិល្ប៍ដដែល ។ខ្លឹមនៃអក្សរសិល្ប៍ស្ថិតនៅត្រង់ស្នាដៃដ៏សំខាន់របស់អ្នកនិពន្ធប្រកបដោយវិសេសភាពរបស់ខ្លួនពុំងាយនឹងធ្វើតាមបាន មានន័យថា ខ្លឹមនៃអត្ថបទស្ថិតនៅដូចដើមគ្រប់សម័យកាលទោះបីយកអត្ថបទនោះទៅអប់រំមនុស្សសម័យណាក៏ដោយ។ ដូច្នេះព្រលឹងអក្សរសិល្ប៍ជាព្រលឹងសង្គម ព្រោះអក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងបញ្ហាសង្គមដែលបានកើតឡើងក្នុងសម័យកាលណាមួយ។ដើម្បីឲ្យស្នាដៃរបស់ខ្លួនមានភាពល្អប្រសើរ អ្នកនិពន្ធត្រូវហ៊ាននិយាយការពិតទោះបីអក្សរសិល្...

តែងសេចក្តី តើអ្វីខ្លះជាព្រលឹងជនជាតិខ្មែរ

Image
តែងសេចក្តី តើអ្វីខ្លះជាព្រលឹងជនជាតិខ្មែរ ប្រធាន៖ហេតុអ្វីបានជាការស្រាវជ្រាវរកព្រលឹងជនជាតិណាមួយត្រូវជាប់ទាក់ទងទៅនឹងមូលដ្ឋានភូមិសាស្ត្រនិងប្រវត្តិការណ៍?តើខ្មែរមានព្រលឹងជនជាតិអ្វីខ្លះ? ដើម្បីឲ្យមានលក្ខណ:ជាជនជាតិណាមួយលុះត្រាតែជាតិសាស្ត្រនោះចេះរស់នៅជាសង្គមមានអង្គការ មានច្បាប់ទម្លាប់ ជំនឿសាសនា មនោគមន៍ របបគ្រប់គ្រងពោលគឺមានអរិយធម៌របស់ខ្លួនទើបគេស្គាល់មូលដ្ឋានភូមិសាស្ត្រនិងប្រវត្តិការណ៍។ សូមចុចទីនេះដើម្បីទាញយកសេចក្តីអធិប្បាយលម្អិតអំពីព្រលឹងជនជាតិខ្មែរ https://goo.gl/VH8Z9P (ដោយ យួន បូរ៉េត )

តែងសេចក្តីបែបពិភាក្សា

តែងសេចក្តីពិភាក្សា តែងសេចក្តីពិភាក្សា គឺជាតែងសេចក្តីមួយប្រភេទដែលតម្រូវឱ្យអ្នកតែងលើកយកមតិរបស់ប្រធានមកពិចារណា វែកញែករកខុសត្រូវ រកល្អអាក្រក់ សម ឬពុំសម មានប្រយោជន៍ ឬឥតប្រយោជន៍ជាដើម ដើម្បីយកមតិនោះមកថ្លឹងថ្លែងមើល តើមតិណាសមរម្យជាង?  ហើយតែងសេចក្តីបែបពិភាក្សា តម្រូវឱ្យអ្នកតែងសេចក្តី ម្ដងនិយាយស្របតាមប្រធាន ម្តងនិយាយជំទាស់ ឬផ្ទុយនឹងប្រធាន។ ដូចនេះ តែងសេចក្ដីពិភាក្សាជាប្រភេទតែងសេចក្ដីមួយបែប ដែលតម្រូវឱ្យយើងថ្លឹងថ្លែងពិចារណាលើមតិប្រធាន ក្នុងនោះមានៈ –          មតិស្របៈ គឺជាមតិដែលយើងព​ន្យល់ស្របតាមមតិប្រធាន។ –          មតិផ្ទុយៈ គឺជាមតិដែលពន្យល់ ជំទាស់ ឬប្រឆាំងនឹងមតិស្រប។ –          ការពិភាក្សាៈ គឺជាការថ្លឹងថ្លែងវិនិច្ឆ័យរវាងមតិស្រប និងមតិផ្ទុយ ដើម្បីប្រមើលមើលរកចំណុចរួម និងចំណុចសមហេតុផលនៃមតិនីមួយៗ។ –          ការសំយោគៈ គឺជាការផ្សំមតិរួមគ្នា ឬបំពេញគ្នាទៅវិញទៅមករវាងមតិស្រប និងមតិផ្ទុយ។ គន្លឹះដើម្បីស្គាល់ប្រធាន   ...

សិក្សារឿងខ្យងស័ង្ខ

Image
ប្រភពរឿង ៖ ដកស្រង់ចេញពីសាស្ត្រាស្លឹករឹត បោះពុម្ពឡើងដោយពុទ្ធសាសនបណ្ឌិត្យ ក្នុងឆ្នាំ ១៩៦១ នៃគ.ស ត្រូវនឹងព.ស ២៥០៤។ ប្រភេទ ៖ អក្សរសិល្ប៍បុរាណ, គឺជាកម្រងសាស្ត្រាល្បែងដែលតាក់តែងជាបទកាកគតិ បទពំនោល បទព្រហ្មគីតិ និងបទភុជង្គលីលា។ ចលនា ៖ អក្សរសិល្ប៍ពុទ្ធនិយម (ក្លាយ) កាលកំណត់តែង ៖ ១៧២៩ អ្នកនិពន្ធ ៖ ពុំស្គាល់ឈ្មោះ (ប្រហែលជាកវីម្នាក់ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋា) រឿងសង្ខេប ៖ នាសម័យព្រះសម្មាសម្ពុទ្ធទ្រង់យោនយកកំណើតជាពោធិសត្វ មានស្តេចមួយអង្គព្រះនាមវិមលរាជ សោយរាជ្យនៅសោឡសមហានគរ មានមហេសីពីរអង្គ។ មហេសីទីមួយព្រះនាមចន្ទទេវី មហេសីទីពីរព្រះនាមឆន្ទា។ ព្រះបាទវិមលរាជទ្រង់សព្វព្រះរាជហឫទ័យព្រះមហេសីទាំងពីរក្រៃលែង។ ថ្ងៃមួយដោយទ្រង់ឈ្វេងយល់ថា ព្រះអង្គនៅពុំទាន់មានបុត្រសម្រាប់ស្នងរាជ្យនៅឡើយ ព្រះបាទយសវិមលរាជទ្រង់ក៏បញ្ជាគេឲ្យទៅយាងមហេសីទាំងពីររបស់ព្រះអង្គថា បើចំណោមមហេសីទាំងពីរអាចមានបុត្រានោះព្រះអង្គនឹងតែងតាំងជាព្រះអគ្គមហេសី។ ក្រោយពីនេះមក មហេសីទាំងពីររបស់ព្រះអង្គក៏យាងទៅរៀបចំពិធីសុំបុត្រ។ ព្រះនាងចន្ទទេវី ក៏បានតាំងពិធីបួងសួងសុំបុត្រដោយការរក្សាសីលភាវនាយ៉ាងខ្ជាប់ខ្ជួន ដែលនៅពេលនោះមានអំណាចនៃផល្លានិសង្ឃរបស់ព្រះនាង បានធ្វើឲ្យក្តៅក្រហ...

សិក្សារឿងសង្ខសិល្ប៍ជ័យ

រឿងសង្ខសិល្បជ័យ 1- ប្រភពរឿង ៖ បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ (លើកទី១) នៅពុទ្ធសករាជ ២០៥៩ ត្រូវនឹងគ្រឹស្តសករាជ ១៩៦៦។ 2- ប្រភេទរឿង ៖ អក្សរសិល្ប៍បុរាណ សាស្ត្រាល្បែង កាព្យនិទាន 3- ចលនា ៖ ពុទ្ធនិយមក្លាយ 4- កាលកំណត់តែង ៖ ១៨៨២ 5- អ្នកនិពន្ធ ៖ ឧកញ៉ាវង្សាធិបតីអ៊ុក 6- សង្ខេបរឿង ៖ ព្រះបាទកុត្តរាជ សោយរាជ្យបញ្ចាលបុរីមានព្រះអគ្គមហេសីព្រះនាមសុុមន្ទា មានព្រះរាជបុត្រច្បងព្រះនាមសេនាកុត្តរាជ ព្រះរាជបុត្រីប្អូនព្រះនាមកេសរសុមន្ទា។ លុះព្រះបាទកុត្តរាជទ្រង់ព្រះទិវង្គតទៅ ព្រះនាងសុមន្ទាទ្រង់អភិសេកព្រះរាជកុមារសេនាកុត្តរាជ ជាមហេក្សត្រឡើងគ្រងរាជ្យ ហើយព្រះបាទសេនាកុត្តរាជ ទ្រង់ឲ្យហោរាទាយជតារាសីឲ្យព្រះនាងកេសរសុមន្ទាជាព្រះកន្និដ្ឋា ហោរទាយថា”វេលាព្រះនាងមានព្រះជន្ម១៥វស្សា និងមានយក្ស១មកចាប់ទៅធ្វើជាភរិយានៅក្នុងព្រៃ”។ ក្រោយមកព្រះនាងកេសរសុមន្ទាចូលក្រាបបង្គំលាព្រះរៀមចេញទៅក្រសាលឧទ្យាន។ ព្រះរាមទ្រង់ឃាត់ពុំស្តាប់ ក៏ទ្រង់ជូនព្រះកនិដ្ឋាទៅដោយពួកពលជាច្រើន។ ក្នុងពេលកំពុងក្រសាល មានយក្សកម្លោះមួយឈ្មោះកុម្ភណ្ឌ ឋិតនៅប្រាសាទក្នុងព្រៃហេមពាន្តចេញមកលេងព្រៃដែរ។ លុះមកដល់បញ្ចាលនគរ កុម្ភណ្ឌបានឃើញព្រះនាងកេសរសុមន្ទាកំពុងក្រសាលឧទ្យានក៏ស្នេហា ហើយក...

សិក្សារឿងមរណ:មាតា

Image
រឿងមរណមាតា 1- ប្រភពរឿង ៖ គម្ពីរភាសាបាលី “ចេតនាពុទ្ធា” 2- ប្រភេទ ៖ ពាក្យកាព្យ 3- អ្នកនិពន្ធ ៖ ភិក្ខុ អ៊ុក 4- កាលកំណត់តែង ៖ ព.ស ២៤២០ គ.ស ១៨៧៧ (ក្នុងរជ្ជកាលព្រះបាទសម្តេចព្រះនរោត្តមបរមរាមាទេវតា “ព្រះសុវណ្ណកោដ្ឋ”) 5-សង្ខេបរឿង៖ កាលព្រះបរមសាស្តាគង់នៅវត្តវេឡុវ័នទៀបក្រុងរាជគ្រឹះ ព្រះអនុរុទ្ធត្ថេរ​ បានទូលសួរអំពីកំ​ណើតសត្វដែលផ្សេងគ្នាដោយអាយុ រូបរាអ និងទ្រព្យសម្បត្តិ។ល។ ព្រះអង្គទ្រង់សម្តែងថា “ជន​ណាបានពិចារណាទ្វត្តិង្សាការ កម្មដ្ឋាន មានកេសា លោមា នទា ទន្តា តចោ ជាដើម ជននោះនឹង​បានរួចចាកទុក្ខដូចនាងមរណមាតាដែលបានភាវនាហទយំៗ នាងកើតឡើងជាមនុស្សមានចិត្តទិព្វ​ល្អ ទោះបីមានជនចិត្តអាក្រក់ធ្វើបាបនាងយ៉ាងណាក៏គង់រួចចាកទុក្ខបាន” ហើយទ្រង់នាំអតីតនិ​ទានថា៖ ក្នុងកាលកន្លងទៅយូរហើយ មានព្រះរាជាមួយព្រះអង្គព្រះនាមវិមលធម្មរាជសោយរាជ្យក្នុងវិទ​ហនគរ។ គ្រានោះមានបុរសម្នាក់ឈ្មោះកុល្លិយៈ ប្រពន្ធឈ្មោះនាងកែវកេសីជារាជបម្រើ។ ព្រះរាជា​ទ្រង់តាំងឲ្យធ្វើជាមេស្រុកនៅស្រុកមួយ។ កុល្លិយៈ និងនាងកែវកេសីមានកូនស្រីមួយឈ្មោះកុល​កេសី។ នៅជិតផ្ទះនោះមានបុរសកំសត់ម្នាក់មានកូនប្រុសមួយឈ្មោះកុដុម្ពីក៍កុមារ។ កុមារបានស្រឡាញ់នាងកុលកេសីក្នុងពេលដែលទៅចាំចាបឯស្រែ។ អ្នកទ...

សិក្សារឿងហង្សយន្ត

Image
រឿងហង្សយន្ត 1- ប្រភពរឿង ៖ តាមការវិភាគរបស់លោកបណ្ឌិត ឃីង ហុកឌី បានបញ្ចេញមតិថារឿងនេះប្រាកដជាស្នាដៃរបស់ខ្មែរ រួចមានគេលួចប្រែជាភាសាសៀម ទើបអ្នកនិពន្ធខ្មែរត្រូវបកប្រែមកជា ពាក្យខ្មែរវិញ ដើម្បីកុំឲ្យបាត់បង់សម្បត្តិអក្សរសាស្ត្រខ្មែរ។ 2 ប្រភេទរឿង ៖​ កាព្យនិទាន ឬប្រលោមលោកបែបបុរាណ ឬសាស្ត្រាល្បែង។ 3- ចលនា ៖ ពុទ្ធនិយម។ 4- អ្នកនិពន្ធ ៖ ចៅយមបុណ្យភក្តិឧក។ 5- កាលកំណត់តែង ៖ ស.វទី១៧។ 6- សង្ខេបរឿង ៖      ក្នុងអតីតកាលដ៏យូរលង់មានមហាក្សត្រមួយអង្គព្រះនាមអាទិត្យវង្សាសោយរាជ្យនៅនគរទេពបុរី។ មហាក្សត្រអង្គនោះជាស្តេចមានប្ញទ្ទិចេស្តា មាននគរចំណុះ១០១ និងមានស្រីស្នំ៦០០០នាក់ ទ្រង់មានមហេសីព្រះនាមព្រះនាងពិម្ពា។ តែជាអកុសលគឺទ្រង់ពុំមានព្រះរាជបុត្រមួយអង្គសោះ សម្រាប់ស្នងរាជ្យ ធ្វើឲ្យទ្រង់មានក្តីកង្វល់ជាពន់ពេក។ សម័យថ្ងៃមួយទ្រង់បានពិគ្រោះដោះស្រាយ​ជាមួយនាម៉ឺនសព្វមុខមន្ត្រីអំពីបញ្ហានេះ ទើបលោកមន្ត្រីមួយរូបលើកយោបល់ថាគួរមានពិធីបន់ស្រន់ថ្វាយទេព្តាសុំបុត្រាដោយឲ្យព្រះមហេសី និងស្រីស្នំទាំងអស់ចាំសីលភាវនា។      ស្នំទាំងអស់ពិសេសព្រះនាងពិម្ពា បានប្រតិបត្តិការបួងសួងយ៉ាងយកចិត្តទុកដាក់រហូតធ្វើឲ្យកក្រើកដល់ឋានទេព្តា ពេល...

សិក្សារឿងសព្វសិទ្ធ

Image
រឿងសព្វសិទ្ធិ 1- ប្រភពរឿង ៖ គម្ពីរបញ្ញាសជាតក 2- ប្រភេទរឿង ៖ អក្សរសិល្បិ៍បុរាណ បែបសាស្ត្រាល្បែង 3- ចលនា ៖ ពុទ្ធនិយម 4- អ្នកនិពន្ធ ៖ ហ្មឺនភក្តីអក្សរតន 5- កាលកំណត់តែង ៖ ព.ស ២៤៤២​ត្រូវនឹងគ.ស.១៨៩៩ 6- សង្ខេបរឿង ៖      នៅក្នុងព្រៃហេមពាន្តមានសត្វជៀបកប្បាសឈ្មោលញីមួយគូរស់នៅដោយមានកូនខ្ចីនៅក្នុងសំបុក។ ព្រឹកឡើងចាបឈ្មោលចេញទៅរកចំណីចិញ្ចឹមកូន ទុកឲ្យចាបញីនៅក្រុងរក្សាកូន។ ហើរទៅដល់ទៀបស្រះឈូកមួយមានផ្កាឈូករីកក៏ហើរទៅទំលើផ្កាឈូករីកនោះ ហើយត្រូវផ្កាឈូកក្តោបរំរកច្រកចេញពុំរួច។ លុះសុរិយាជ្រាលជ្រេផ្កាឈូកលា ទើបចាបឈ្មោលចេញរួចហើរពាំចំណីសំដៅទៅកាន់សំបុកវិញ។ ថ្លែងពីនាងសកុណីនៅក្នុងព្រៃត្រូវភ្លើងឆេះព្រៃស្លាប់កូនអស់ លុះឃើញសកុណាជាប្តីមកដល់មានធុំក្លិនក្រអូបនៃផ្កាឈូកទៀតនោះ​ ក៏កើតក្តីប្រច័ណ្ឌខឹងនឹងប្តីថារវល់តែត្រេកត្រអាលស្រីញីថ្មីភ្លេចកូនប្រពន្ធ។ សកុណីក៏លោតចូលភ្លើងដោយបានសច្ចាថាបើកើតជាតិថ្មីមិនស្តីនិយាយនឹងប្រុសឈ្មោលណាឡើយ។ ឯសកុណាដែលពន្យល់សកុណីមិនជឿក៏លោតសម្លាប់ខ្លួនក្នុងភ្លើងដែរ ដោយបានសច្ចាថាកើតជាតិណាណាសូមជួបប្រពន្ធរបស់ខ្លួនជានិច្ចកុំខានឡើយ។ កាលស្លាប់ទៅ ចាបឈ្មោលបានទៅកើតជាបុត្រារបស់កោណ្ឌញ្ញសេដ្ឋី និងនាងខេមារីក្នុងស្រ...

សិក្សារឿងមាយើង

រឿងមាយើង 1- ប្រភពរឿង ៖ ដំណើររឿងកើតឡើងនៅប្រទេសកម្ពុជា 2- ប្រភេទ ៖ អក្សរសិល្ប៍ប្រជាប្រិយ 3- ចលនា ៖ អក្សរសិល្ប៍ខេមរនិយម 4- កាលកំណត់តែង ៖​​ មិនច្បាស់លាស់  5- អ្នកនិពន្ធ ៖ មិនស្គាល់ឈ្មោះ 6- សង្ខេបរឿង ៖ កាលកន្លងទៅហើយ មានព្រះមហាក្សត្រមួយព្រះអង្គព្រះនាមព្រហ្មទត្តសោយរាជ្យក្នុងក្រុង​ពារាណសី មានព្រះអគ្គមហេសីប្រកបដោយរូបសម្រស់ស្រស់សោភា ព្រមទាំងមន្ត្រីយោធា សមណព្រាហ្មណ៍ដោយប្រាជ្ញា។ ទ្រង់គ្រងរាជ្យប្រកបដោយទសពិធរាជធម៌ ប្រជានុរាស្រ្តសឹង​ប្រកបដោយសុខសន្តិភាពពុំមានកើតកោលាហលក្នុងព្រះនគរឡើយ។ កាលនោះក្នុងមានមាណព​ម្នាក់ជាអ្នកកំសត់ទុគ៌តរស់នៅតែនឹងពីរនាក់ប្តីប្រពន្ធ រីឯនាងប្រពន្ធវិញមានរូបស្រស់សោភា ប៉ុន្តែ​ចិត្តកំណាញ់ទ្រីស្មូញាតិព្រៀងលានពុំចូលចិត្តឡើយ។ សម័យថ្ងៃមួយមាណពនឹងភរិយានាំគ្នាទៅជញ្ជាត់ត្រី ឯកញ្ជើសោតធ្លុះត្បិតនាងប្រពន្ធពុំចេះ​ជួយថែរក្សា ពេលដែលប្តីជញ្ជាត់បានត្រីដាក់ចូលរមែងចេញតាមប្រហោងនោះ។ លុះជញ្ជាត់យូរ​ទៅក៏ជិតដល់សំពៅដ៏ធំមួយនាយភេត្រានិងភរិយាក៏មើលពីលើសំពៅមកឃើញកញ្ជើធ្លុះ នាង​ភរិយាក៏ពោលថានាងជាប្រពន្ធម្តេចមិនយកអីចុកកុំឲ្យលេច។ ប្តីនាងក៏ក្រោធខឹងហើយដេញនាង​ឲ្យចុះទៅនៅជាមួយមាណពនោះ នាយសំពៅក៏ព្រមបបួលមាណពដូរប្រពន្ធ។ នាងជា...

សិក្សារឿងសុផាត

Image
រឿងសូផាត 1- ប្រភេទ ៖ រឿងនេះជាប្រភេទអក្សរសិល្ប៍ប្រលោមលោកទំនើបបែបមនោសញ្ជេតនា 2- ចលនា ៖ ជាចលនាអក្សរសិល្ប៍ខេមរនិយម ដែលឆ្លុះបញ្ចាំងពីសង្គមខ្មែរនាសម័យអាណានិ​គមបារាំង។ 3- កាលកំណត់តែង ៖ ១៩៣៨ 4- អ្នកនិពន្ធ ៖ រីម គីន 5- សង្ខេបរឿង ៖ លោកសួនជាចៅហ្វាយស្រុកមួយរូបនៅស្រុកសេរីសោភ័ណ។ អ្នកស្រុកទាំងពួងដឹងថាលោ​ក​បានទៅលួចរួមរ័ក្សជាមួយស្រី្តកំព្រាម្នាក់ឈ្មោះសូយា។ ក្រោយមកលោកត្រូវបានរាជការធំផ្លាស់​លោកទៅក្រុងភ្នំពេញ។ លោកសួនមិនអាចនាំនាងសូយាដែលមានផ្ទៃពោះទៅជាមួយដោយសារ​តែម្តាយលោកបានដណ្តឹងកូនគេបញ្ចាំចិត្តរួចហើយ។ លោកបានទុកចិញ្ចៀនមួយវង់ឲ្យនាងសូយា​ហើយសន្យាថានឹងវិលត្រឡប់ទៅរកនាងវិញ។ នាងសូយានៅស្រុកតែម្នាក់ឯង ក្រោយមកឆ្លងទន្លេ​បានកូនប្រុសឈ្មោះសូផាត។ ម្តាយកូនពីរនាក់រស់នៅយ៉ាងកំសត់ សូម្បីតែសំបុត្រមួយបន្ទាត់ពី​លោកសួនក៏នាងមិនបានទទួលដែរ។ ពេលដឹងថាលោកសួនមានប្រពន្ធថ្មី នាងក៏ចាប់ផ្តើមឈឺ​រហូតដល់ស្លាប់ ហើយកូននាងត្រូវបានយកទៅដាក់ក្នុងវត្តពេលអាយុបានប្រាំបីឆ្នាំ។ លុះដល់អាយុ​បានដប់ពីរឆ្នាំ កុមារចាកចេញពីស្រុកទៅភ្នំពេញដើម្បីស្វែងរកឪពុកបង្កើតរបស់ខ្លួន។ ពេលទៅដល់ភ្នំពេញ សូផាតស្នាក់នៅក្នុងវត្តឧណ្ណាលោមហើយបានស្គាល់ក្មេងម្នាក់ឈ្មោះ​ណារិន។ ក្រោយមកឪពុក...

សិក្សារឿងធនញ្ជ័យ

Image
រឿងធនញ្ជ័យ 1-ប្រភពរឿង៖ រឿងធនញ្ជ័យជារឿងប្រឌិតបុរាណ ហើយមានប្រជាប្រិយភាពទូទៅពេញ​ព្រះ​រាជាណាចក្រកម្ពុជា។  2-ប្រភព៖អត្ថបទដើមកើតឡើងដោយសារការប្រមូលចងក្រងពាក្យសម្តី និង​ការចេះចាំតៗគ្នាមក។ ជារឿងដែលដកស្រង់យកបញ្ហាការរស់នៅរបស់ខេមរជន មានការ​គ្រប់គ្រង ការទាក់ទងគ្នា ទំនៀមទម្លាប់ ប្រពៃណី ជំនឿ ។ល។ មកធ្វើជារឿងហូរហែក្នុងជីវ​ភាពរបស់តួអង្គធនញ្ជ័យនេះ។ 3-ប្រភេទ៖ រឿងនេះជាប្រភេទអក្សរសិល្ប៍ប្រជាប្រិយ។ 4-អ្នកនិពន្ធ៖ មិនស្គាល់ឈ្មោះ 5-កាលកំណត់តែង៖ មិនមានច្បាស់លាស់ទេ 6-សង្ខេបរឿង៖ រាត្រីដែលធនញ្ជ័យបានមកចាប់កំណើតក្នុងពោះម្តាយ បណ្តាលឲ្យនាងជាម្តាយនោះយល់​សប្តិឃើញថា “ដូចជាយល់សូង យប់សប្តិឃើញដូង បេះបានទាំងផ្លែ យល់សប្តិឃើញខែ ខែនោះ​ពេញបូណ៌មី”។ ចម្លែកនឹងសប្តិនេះព្រឹកឡើងនាងនោះក៏បានធ្វើដំណើរទៅកាន់ផ្ទះតាហោរ​ដើម្បី​​ឲ្យ​ទាយមើល ប៉ុន្តែជួនជាតាហោរមិននៅ នាងនោះក៏បាននិយាយរឿងសប្តិនោះឲ្យប្រពន្ធតាហោរ។ ប្រពន្ធតាហោរដឹងថាតាមសប្តិនេះ នាងនេះនឹងមានកូនប្រុសម្នាក់អាចឡើងធ្វើជាស្តេច ក៏បាន​ទាយបង្ខុសថា ៖ “នាងឯងនឹងមានកូនប្រុស កូននោះនឹងទៅជាខ្ញុំគេ” ក្រោយមកនាងនោះក៏កើតបានកូនប្រុសមែនក៏ដាក់ឈ្មោះថា “ធនញ្ជ័យ”។ អាយុបាន៧ឆ្នាំ​ កុមារធនញ្ជ័យតែងដើរទៅលេងផ្ទះលោក...