សញ្ញាយតិភង្គ ( - )

សញ្ញាយតិភង្គមានរូបរាងយ៉ាងនេះ (-) សម្រាប់ប្រើដាក់ចន្លោះសង្កាត់ពាក្យមួយម៉ាត់ដែលផ្តាច់ខ្លួនចេញពីគ្នាត្រង់ចន្លោះគាថា កាព្យឃ្លោង។
១-ដូចកំណាព្យថា : <<ច្បាប់នេះថ្លៃថ្លា គួរឲ្យអស់មហា - ជនផងគ្រប់ត្រាប់..........។>>
២-នៅក្នុងរឿងកាកី របស់ព្រះបាទអង្គឌួងមានការតែងនិពន្ធដោយប្រើសញ្ញាយតិភង្គនេះច្រើនណាស់ ដូចជា << នេះបទកាកកា - តិតែងចងជា រឿងរាយដោយដំ - ណើរនៃព្រះមហា - ករុណាបានបំ - ពេញពោធិស - ម្ភារភូមិបារមី >>។
🔧 សូមកុំច្រឡំជាមួយសញ្ញាត្រេ(-) ។សញ្ញាត្រេប្រើសម្រាប់គូសជារបៀបមេរៀនឬគូសនូវចំណុចដែលគេសម្គាល់ជារបៀបការចងចាំ។ ដូចពាក្យថា : ខ្ញុំស្រឡាញ់អ្នកដោយសារតែ :
- ស្លូតបូតសុភាពរាបសារនិងស្មោះត្រង់
- ចិត្តបានដឹងទុក្ខធុរ:
- ............
( ដោយ : យួន បូរ៉េត)

Comments

Popular posts from this blog

តើមូលធម៌ខ្មែរមនមានអ្វីខ្លះ

មូលធម៌ខ្មែរ-មន