ស្តេចកំណាចចាញ់ល្បិចមេកន្ត្រៃ

នគរមួយនោះគ្រប់គ្រងដោយស្តេចផែនដី ។ស្តេចជាមហាបុរសសង្ហារធ្វើខ្លួនឲ្យស្អាតបាតនិយមកាត់សក់ឡុងសុង(ជើងសក់ពណ៍ស)។មានជាងកាត់សក់ជាច្រើនត្រូវបាត់ខ្លួនរាល់ពេលដែលពួកគេទៅកាត់សក់ថ្វាយស្តេច។

ស្តេចបង្គាប់មន្ត្រីឲ្យដើររកជាងកាត់សក់ជាច្រើន ហើយក៏ទៅប៉ះចំជាងកាត់សក់ល្បីល្បាញម្នាក់ គេតែងហៅគាត់ថា មេកន្ត្រៃ ។ជាងមេកន្ត្រៃមានការភ័យនិងអស់សង្ឃឹមថានឹងគ្មានជីវិតរស់នៅបន្តទៅទៀតទេ ដែលនឹងបាត់ខ្លួនដូចជាង\nកាត់សក់មុនៗដែរ។ មេកន្ត្រៃបានផ្តាំសាច់ញាតិស្តីពីបញ្ងានេះមុននឹងគាត់ទៅកាត់សក់ថ្វាយស្តេច ។

ពេលជាងកន្ត្រៃចូលដល់ព្រះរាជវាំងភ្លាម ស្តេចបានរៀបចំឲ្យមេកន្ត្រៃកាត់សក់ថ្វាយ។

ស្តេច៖ ចូរឯងកាត់សក់ឲ្យអញបានស្អាត បើមិនដូច្នេះទេឯងនឹងត្រូវស្លាប់។

មេកន្ត្រៃ ៖ កូណាថ្លៃវិសេស សូមព្រះអង្គសង្ឃឹមក្នុងរាជហឫទ័យចុះ។

មេកន្ត្រៃចាប់ផ្តើមកាត់សក់ថ្វាយស្តេច។ក្នុងពេលកំពុងកាត់ ស្តេចអង្គនេះមានព្រះរាជឱង្ការច្រើនបំផុត ងាកឆ្វេងងាកស្តាំជាហេតុនាំឲ្យមេកន្ត្រៃពិបាកកាត់សក់ ។

មេកន្តៃលើកកន្ត្រៃឡើងសំពងព្រះសិរព្រះអង្គ១កន្ត្រៃយ៉ាងចាស់ដៃ ។

ស្រេច ៖ ហេតុអីឯងវាយក្បាលអញ?

មេកន្ត្រៃ ៖ ព្រះកេសព្រះអង្គទាល់តែវាយ១កន្ត្រៃទើបបានស្អាត ។ដូច្នេះសូមព្រះអង្គនៅស្ងៀមរក្សាលំនឹងផង។

ស្តេច ៖ បាន ! យើងធ្វើបាន។



ស្តេចក៏សម្ងំស្ងៀម។មេកន្ត្រៃចាប់ផ្តើមកាត់សក់ស្តេចបន្តរហូតដល់ហើយរួចរាល់ ទើបមេកន្ត្រៃថ្វាយកញ្ញក់ឆ្លុះមុខដល់ស្តេច។ស្តេចពេញហឫទ័យនឹងថ្វីដៃមេកន្ត្រៃដែលកាត់សក់ថ្វាយព្រះអង្គបានស្អាត ក៏ផ្តល់រង្វាន់មាសប្រាក់ជាច្រើនដល់មេកន្ត្រៃនោះ។


ពេលមេកន្ត្រៃមកដល់ផ្ទះវិញ សាច់ញាតិក្នុងភូមិត្រកអរនិងកោតសរសើរដែលមេកន្ត្រៃនៅមានជីវិតអាចត្រឡប់មកផ្ទះវិញបាន។មេកន្ត្រៃប្រាប់សាច់ញាតិថា ៖ តាមពិតជាងកន្ត្រៃដែលបានបាត់ខ្លួនពេលទៅកាត់សក់ថ្វាយស្តេចមកពីមិនដឹងចិត្តសាស្ត្រព្រះអង្គ តាមពិតព្រះអង្គមានអាការ:ងាកឆ្វេងស្តាំច្រើនជាហេតុធ្វើឲ្យជាងកាត់មិនស្អាត។ ខ្ញុំបានប្រើចិត្តសាស្ត្រ ចំពោះព្រះអង្គជាហេតុនាំឲ្យកាត់សក់ព្រអង្គបានស្អាត។

(ដោយ៖ យួន បូរ៉េត)


Comments

Popular posts from this blog

តើមូលធម៌ខ្មែរមនមានអ្វីខ្លះ

មូលធម៌ខ្មែរ-មន