Posts

Showing posts from 2020

ការជួយអ្នកដទៃឱ្យបានសុខជាគុណធម៌របស់មនុស្សល្អ

Image
បុរសម្នាក់នៅពេលឃើញពស់មួយក្បាលកំពុងសំងំស្ងៀម នៅកណ្តាលព្រៃដែលកំពុងតែឆេះ គាត់ក៏លូកដៃទៅចាប់ពស់នោះចេញពីភ្លើង ពេលនោះពស់ក៏បានចឹកដៃគាត់ ហើយគាត់ក៏បានទំលាក់ពស់នោះនៅកន្លែងដើមវិញ។ គាត់រកមើលជុំវិញខ្លួនក៏ឃើញមែកឈើមួយ ហើយគាត់ក៏យកមែកឈើនោះទៅឆ្កឹះពស់ចេញពីកន្លែងដែលឆេះ។ អ្នកនៅជិតនោះឃើញដូចនេះក៏សួរគាត់ៈ "ពស់នេះបានចឹកលោក ហេតុអីបានជាលោកនៅតែជួយវាទៀតចឹង?"។  គាត់ឆ្លើយតបៈ "ធម្មជាតិរបស់ពស់ ពេលវាជួបអ្វីដែលវាគិតថាជាសត្រូវ វាត្រូវតែចឹកចឹងហើយ តែវាក៏មិនអាចកែរប្រែធម្មជាតិរបស់ខ្ញុំនោះដែរ គឺខ្ញុំចូលចិត្តក្នុងការជួយ"។ កុំកែរប្រែទំលាប់ល្អរបស់អ្នក ដោយសារតែអំពើអាក្រក់របស់អ្នកដទៃមកលើរូបអ្នក ជានិច្ចជាកាលត្រូវបង្កើនចិត្តស្រលាញ់ និងស្មោះស តែត្រូវចេះរៀនការពារខ្លួនពីអ្វីមិនល្អដែលនឹងកើតឡើងមកលើរូបអ្នក..

កំណាព្យ​សីលប្រាំ

Image
  និពន្ធដោយ យួន បូរ៉េត ជាតិសសន៍ខុសគ្នា តែស្រឡាញ់គ្នាណាស់ កំណាព្យ«សីលប្រាំ» ១-សូម្បីឆ្កែឆ្មាចេះស្រឡាញ់គ្នា មនុស្សចងកម្មពៀរគ្នាមិនឈប់ កាប់ចាក់តែគ្នាមិនព្រមឈប់ រស់មិនគួរគាប់ដោយអវិជ្ជា។ ២-ភ្លេចអស់និច្ចសីលគឺសីល៥ ព្រះពុទ្ធផ្ដែរផ្ដាំឲ្យគ្រប់គ្នា ចៀសឆ្ងាយឱ្យផុតកម្មវេរា នឹងបានសុខជាបរលោកនាយ។ ៣-ផឹកគ្រឿងស្រវឹងនិងកាមេ មនុស្សលោកគួរតែកុំយកស្ពាយ ផ្ទុយនិងសីលប្រាំនាំអន្តរាយ រាស្ត្ររដ្ឋចាកឆ្ងាយពីក្ដីសុខ។ ៤-កុំប្លន់កុំលួចកុំកុហក នាំហេតុអាក្រក់នាំឱ្យទុក្ខ កុំសម្លាប់ជីវិតមិនរើសមុខ បំផ្លាញក្តីសុខអ្នកដទៃ។ ៥-បេីមនុស្សទាំងអស់នៅលេីលោក នាំគ្នាចាប់យកសិល៥ថ្លៃ បដិបត្តិឲ្យខ្ជាប់និងមានន័យ ទទួលសម្បត្តិបីបានក្សេមក្សាន្ត។ ៦-សម្បត្តិមនុស្សសម្បត្តិទេវតា ប្រសើរថ្លៃថ្លាគឺព្រះនិព្វាន សម្បត្តិទាំងនេះមិនងាយបាន ទាល់តែអ្នកបានសន្សំបុណ្យ។

រឿងចំណេះជិះកឯង

Image
 មេស្រុកហុនប្រពន្ធឈ្មោះហេះនិងជំទប់ហយនៅផ្ទះជាមួយគ្នា។ព្រលប់មួយមាននាងក្រមុំស្អាតម្នាក់សុំសំណាក់មួយយប់។មេស្រុកហុនប្រាប់ឲ្យនាងឡេីងទៅដេកក្នុងមុងជាមួយយាយហេះ។ដោយខ្លាចចោរឃ្មួញ មុនដេកនាងក្រមុំដោះនាលិកាដៃផ្ញេីយាយហេះ។យាយហេះមិនដែលបាននាលិកាពាក់ក៏យកមកពាក់នឹងកដៃគាត់។យប់ឡេីងមេឃុំចំណាំនាលិកាក៏លបបេីកមុងស្ទាបៗប៉ះនាលិកាក៏ចឹងៗ..ទៅ។យាយហេះដឹងថាប្ដីក៏មិនមាត់ខ្លាចភ្ញាក់នាងក្រមុំ។រួចរាល់ហេីយចុះមកក្រោមប្រាប់ជំទប់ហយ ។ មេស្រុក:ឯងឡេីងទៅស្ទាបមេីលនរណាពាក់នាលិកាចាត់ការទៅស្លូតណាស់វេុីយ អត់មាត់ម៉ាមាត់។ អន្ទឹតហយឡេីងទៅស្ទាបប៉ះនាលិកាក៏ចាត់ការតាមដំណេីរ ។យាយហេះណាអស់កម្លាំងណាងុយដេកផងអត់មាត់ម៉ាមាត់ ។ ព្រលឹមឡេីងនាងក្រមុំលាទៅបាត់។បីនាក់កំពុងហូបអាហារព្រឹកជុំគ្នាស្រាប់តែយាយហួយភ្លាត់មាត់។ យាយហួយ:យីស!ឪវាយប់មិញខ្លាំងមេីលតែក្របីស្ទាវ មួយភ្លែត២ដង អញមិនមាត់ខ្លាចភ្ញាក់មីនាង។ មេស្រុកហុនឮជ្រុះចានពីដៃបែកប្រាវ😂. ។ រូបថតប្អូន យួន បូរិ ភូមិសំបួរ ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ប្រទេសកម្ពុជា

Software

Image
នេះជាកម្មវិធីបង្កើតវីដេអូដោយបញ្ចូលសម្លេង និង transition សម្រាប់ Slaide បានទៀតផង។សូមចុចតំណភ្ជាប់នេះដើម្បីទាញយក  https://www.digitbin.com/downloads/kinemaster-app/

វេយ្យាករណ៍ ក្បួនរាជស័ព្ទ

Image
 នេះជាវេយ្យាករណ៍ក្បួនរាជសព្ទខ្មែរ។ភ្ជាប់រួចដោនឡូដ httpសូមចុចតតំណs://drive.google.com/file/d/1-TT-1V06_E0EvFGP0d5pCajXFcemWvLY/view ?usp=drivesdk

រណ្តៅមរណ:ដែលបន្សល់ដោយរបបខ្មែរក្រហមក្នុងវិទ្យាល័យមេសាង

Image
រណ្តៅ-ក,ខ,គ,ឃ,ងជារណ្តៅមរណ:ដែលរបបប៉ុលពតបានសម្លាប់ពលរដ្ឋជាច្រើនក្នុងសម័យកម្ពុជាប្រជាធិបតេយ្យក្នុងចន្លោះឆ្នាំ 1975 - 1979​។ ក្នុងឆ្នាំ2017 អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា បានមកស្រាវជ្រាវឃើញរណ្តៅចំនួនប្រាំដែលសម័យប៉ុលពតបានសម្លាប់មនុស្សចូលក្នុងរណ្តៅនោះ។ ( បទយកការណ៍របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា ) រូប1 រូប2 រូប3 រូប4 រូប5 រូប6 រូបនេះថតនៅខែមេសាឆ្នាំ2020

ទិន្នន័យសិស្ស២០១៩-២០២០

Image

ប្រវត្តិយួនបូរ៉េត

Image
ប្រវត្តិ យួន​ បូរ៉េត បានសរសេរថ្ងៃទី​ 09/04/2020 ដោយយួន បូរ៉េត គ្រូវិទ្យាល័យមេសាង។ Name : Youn Boreth Sex:  Male Birth of date : 25 August 1971 Certificate:  Bachelor of khmer literature, Khmer IT OpenOffice Certificate ,support by non-government organization. Occupation:  Teacher Place of work:  Mesang High School Culture:  Khmer culture Religion : Buddhism Politic:  Democrats ,Neutral policy Like Political news and music videos  High:  1,65 metters. Weight 57 kgs  Love  : My love is some woman love me and to be slyme body.It is not easy to love some people,  I love toward a woman nowadays,but she does not know me. Help people  : I helped many people in society, especialy monks and women.I never think about treaty and power for my life, It is important to do the work successfully.

Youn Boreth

Image

វីដេអូ ទីធ្លាសាលារៀនវិ,មេសាង

Image
ទីធ្លាសាលារៀន  https://youtu.be/g-JrbH9b4Io

សញ្ញារបាទ ឬរេផៈ(៌)

Image
សញា្ញរបាទជាសញ្ញាវណ្ណយុត្ត្តិប្រើជំនួសអក្សរ «រ »។គេប្រើេវាលើពាក្យកំចីបាលីសំស្ក្រឹត។ ឧទាហរណ៍ ៖ គ័ភ៌ ទក្ខិណាព័គ៌ ទុគ៌ត ទុគ៌ម ទុជ៌ន ទុព៌ល ទុយ៌ស ធម៌ បព៌ត បរិបូណ៌ បូព៌ បព៌ា ពណ៌ ព្រះកាណ៌ មត៌ក មាគ៌ា វិសគ៌ៈ  អថ៌កំបាំង កម៌ន ធម៌អារ្យ ....។ * ចំណាំ  ៖ ពាក្យខ្មែរសុទ្ធដែលមានតួអក្សរ(រ) ស្រាប់នៅខាងចុង មិនអនុញ្ញាតឲ្យប្រើសញ្ញារបាទ(៌) ជំនួស(រ)នោះទេ ។ ឧទាហរណ៍ ៖ ខ្ទ័រ ជ័រ ញ័រ ទទ័រ ទូទ័រ ទំព័រ ដើមសង្ឃ័រ ដើមទំព័រ ស្ពាន់ធ័រ..........។ (  ដោយ ៖ យួន បូរ៉េត )

សញ្ញសំយោគ

Image
សំយោគសញ្ញា    ័ គ្រឿងសម្គាល់អក្សរតម្រួត ។ ខ្មែរប្រើជាឈ្មោះវណ្ណយុត្តមួយប្រភេមានសណ្ឋានដូច្នេះ (័) ជាជំនួសអក្សរសំយោគសម្រាប់ដាក់លើពាក្យបាលីឬសំស្រឹ្កតពួកខ្លះ ដែលប្រើបំប្លែងសំឡេងឲ្យក្លាយល្អៀងពីសូរដើម, កាលបើមិនដាក់ (័) នេះ នាំឲ្យពិបាកថា, ដូចជា ក្ស័យ, ជ័យ, ទ័ល, នង្គ័ល, ន័យ, និស្ស័យ, បច្ច័យ, ពិន័យ, ពិរាល័យ, ភ័យ, រហ័ស, រំហ័ស, វិន័យ, វេស្ម័ន, វេស្សវ័ណ, សម័យ, អធ្យាស្រ័យ, អនាម័យ, អភ័យ, អាល័យ, អាស្រ័យ, ឧបនិស្ស័យ ជាដើម ។ ទោះបីពាក្យដែលមានអក្សរសំយោគហើយ ប៉ុន្តែបើមិនដាក់ (័) នេះផ្សំផងទេ នាំឲ្យពិបាកថា, ត្រូវប្រើសំយោគសញ្ញាថែមទៀតក៏មានខ្លះ, ដូចជា គ័ភ៌, ទក្ខិណាព័ត៌, ព័ណ៌, ព័ទ្ធ, ព័ទ្ធព័ន្ធ, ពិទ័គ្ធ, ពិភ័ក្តិ, ភ័ព្វ, ម្រ័ក្សណ៍, យ័ន្ត ឬ យ័ន្រ្ត, ល័ក្ត, ល័ព្ធ, អភ័ព្វ ជាដើម ។  សម្រាប់ប្រើពាក្យខ្មែរខ្លះក៏មាន, ដូចជា ខ្ទ័រ, ជ័រ, ញ័រ, ទទ័រ, ទូទ័រ, ទំព័រ, នំបុ័ង, សូរបុ័ងៗ, ភ្ជ័រ, ផ្លែសង្ឃ័រ, ដើមសំព័រ, ស្ពាន់ធ័រ ជាដើម ។ សម្រាប់ប្រើភាសាដទៃក៏មានខ្លះ, ដូចជា កុងត្រូល័រ, ឌីរ៉ិកទ័រ, អ័ងស្ប៉ិកទ័រ ជាដើម ។