សារធាតុសំខាន់ៗនៅក្នុងផ្លែក្រូច

សារធាតុសំខាន់ៗនៅក្នុងផ្លែក្រូច

ផ្លែក្រូចជាផ្លែឈើល្អសម្រាប់សុខភាព ងាយរកទិញ ហូប និងមានតម្លៃធូរថ្លៃ។ រសជាតិជូររបស់វាជាប្រភពនៃវីតាមីនC ដ៏ច្រើនសំបូរបែបដែលអាចកាត់បន្ថយអាការឈឺក្បាល ហៀរសំបូរ ស្អក.ក យ៉ាងមានប្រសិទ្ធភាព។ តែវានៅមានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនផ្សេងទៀតសុទ្ធសឹងជាតម្រូវការនៃរាងកាយ។
ខាងក្រោមជាសារធាតុចិញ្ចឹមសំខាន់មួយចំនួនទទួលបានពីការហូបផ្លែក្រូច៖


១. ផ្លែក្រូចជាប្រភពនៃជាតិទឹក
ទឹកមានក្នុងផ្លែក្រូចរហូតដល់ទៅជាង ៨០% ឯណោះដែលធ្វើឲ្យវាជាផ្លែឈើបំពេញបន្ថែមជាតិទឹក និងបំបាត់អាការស្រែកទឹកយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាព។
ជាតិទឹកជាសារធាតុមួយដ៏សំខាន់ដែលរាងកាយយើងមិនអាចខ្វះបាន និងត្រូវការជារៀងរាល់ថ្ងៃ។ កង្វះនៃជាតិទឹកអាចបណ្តាលឲ្យដំណើរការវេជ្ជសាស្ត្រនៃរាងកាយទាំងមូលបាត់បង់នូវលំនឹង។ បញ្ហាមួយចំនួនដូចជាខួរក្បាលបាត់បង់ការផ្គង់ផ្គង់នូវជាតិទឹក ធ្វើឲ្យសមត្ថភាពនៃការចងចាំ ការគិត ការរៀនជាដើម ត្រូវបានធ្លាក់ចុះបន្តិចម្តងៗ។
ដំណើរការនៃតម្រងនោមលែងសូវសកម្មដោយសារខ្វះជាតិទឹកបណ្តាលឲ្យសារធាតុពុលចាប់ផ្តើមប្រមូលផ្តុំ ហើយហានិភ័យនៃការឡើងគ្រួសក្នុងតម្រងនោមកើនឡើងទៀតផង ។ល។ នេះ គ្រាន់តែជាឧទាហរណ៍តែមួយផ្នែកតូចតែប៉ុណ្ណោះ។
ដូច្នេះបរិភោគក្រូចយ៉ាចតិចណាស់ ១ផ្លែក្នុងមួយថ្ងៃដើម្បីបំពេញជាតិទឹកក្នុងខ្លួន។

២. ផ្លែក្រូចជាប្រភពនៃសារធាតុសរសៃ
ផ្លែក្រូចសំបូរសារធាតុសរសៃដ៏ច្រើនដែលសារធាតុនេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់រក្សាលំនឹង និងដំណើរការធម្មតានៃពោះវៀន។ ផ្លែក្រូចមានផ្ទុកសារធាតុអង់ស៊ីមពិសេសម៉្យាងដែលផ្លែឈើនិងបន្លែជាច្រើនពុំមាន។ សារធាតុអង់ស៊ីមប្រភេទនេះ ដើរតួនាទីយ៉ាងសំខាន់ដល់ការបំបែកប្រូតេអ៊ីនទទួលបានពីចំណីអាហារ (ភាគច្រើនសាច់) ឲ្យម៉ត់ល្អងាយស្រួយដល់ពោះវៀនធ្វើការស្រូបយកសារធាតុចិញ្ចឹមទាំងនោះ បានល្អនិងងាយស្រួល។ កត្តានេះជាជំនួយដល់ការរំលាយអាហារ និងពង្រឹងសុខភាពពោះវៀនយើង។
លោកអ្នកដឹងទេថាសារធាតុសរសៃទទួលបានពីផ្លែក្រូច ជាឱសថធម្មជាតិបំបាត់អាការទល់លាមកយ៉ាងមានប្រសិទ្ធភាព។
ដូច្នេះហូបផ្លែក្រូចយ៉ាងតិចឲ្យបាន១ផ្លែរៀងរាល់ថ្ងៃ ដើម្បីសុខភាពនៃប្រព័ន្ធរំលាយអាហាររបស់លោកអ្នក។

៣. ផ្លែក្រូចជាប្រភពនៃវីតាមីនC
វីតាមីនសេជាប្រភេទវីតាមីនដែលមានសារៈសំខាន់ជាចាំបាច់សម្រាប់ការការពារកោសិកាពីការខូចខាត។ វារក្សាបរិមាណគ្រាប់ឈាមក្រហមឲ្យនៅថេរដោយការពារពីជំងឺខ្វះជាតិដែក បន្ថយសម្ពាធឈាមមកនៅធម្មតា ការពារយើងពីជំងឺលើសឈាម ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយបានយ៉ាងល្អប្រឆាំងជំងឺផ្សេងៗ ការពារពីការបាត់បង់ការចងចាំនិងសតិស្មារតី ជាពិសេសវីតាមីននេះល្អខ្លាំងសម្រាប់សុខភាពមាត់ធ្មេញដោយការពារប្រឆាំងនឹងជំងឺអញ្ចាញធ្មេញ។

៤. ផ្លែក្រូចជាប្រភពនៃ Omega3
អ្នកដឹងទេ Omega3 ជាសារធាតុចិញ្ចឹមដ៏សំខាន់បំផុតរបស់ខួរក្បាល ដែលមិនត្រឹម ការពារពីការរលាកកោសិកាខួរក្បាលដូចជាឥទ្ធិពលនៃសារធាតុពុល និងរ៉ាឌីកាល់សេរីជាដើមប៉ុណ្ណោះទេ វាថែមទាំងបានចូលរួមចំណែកក្នុងការផលិតកោសិកាណឺរ៉ូនថ្មីរបស់ខួរក្បាល ដែលជំនួយដល់បញ្ញា ការចងចាំ ការគិត និងអារម្មណ៍ទៀតផង។
ដូច្នេះទទួលទានផ្លែក្រូចយ៉ាងតិច ២ផ្លែជារៀងរាល់ថ្ងៃ ដើម្បីសុខភាពនៃប្រព័ន្ធប្រសាទ៕

(អត្ថបទស្រាវជ្រាវ ដោយយួន បូរ៉េត )

Comments

Popular posts from this blog

តើមូលធម៌ខ្មែរមនមានអ្វីខ្លះ

១២-សញ្ញាចុចពីរ (:)

សិក្សារឿងថៅកែចិត្តចោរ