Posts

រឿងចំណេះជិះកឯង

Image
 មេស្រុកហុនប្រពន្ធឈ្មោះហេះនិងជំទប់ហយនៅផ្ទះជាមួយគ្នា។ព្រលប់មួយមាននាងក្រមុំស្អាតម្នាក់សុំសំណាក់មួយយប់។មេស្រុកហុនប្រាប់ឲ្យនាងឡេីងទៅដេកក្នុងមុងជាមួយយាយហេះ។ដោយខ្លាចចោរឃ្មួញ មុនដេកនាងក្រមុំដោះនាលិកាដៃផ្ញេីយាយហេះ។យាយហេះមិនដែលបាននាលិកាពាក់ក៏យកមកពាក់នឹងកដៃគាត់។យប់ឡេីងមេឃុំចំណាំនាលិកាក៏លបបេីកមុងស្ទាបៗប៉ះនាលិកាក៏ចឹងៗ..ទៅ។យាយហេះដឹងថាប្ដីក៏មិនមាត់ខ្លាចភ្ញាក់នាងក្រមុំ។រួចរាល់ហេីយចុះមកក្រោមប្រាប់ជំទប់ហយ ។ មេស្រុក:ឯងឡេីងទៅស្ទាបមេីលនរណាពាក់នាលិកាចាត់ការទៅស្លូតណាស់វេុីយ អត់មាត់ម៉ាមាត់។ អន្ទឹតហយឡេីងទៅស្ទាបប៉ះនាលិកាក៏ចាត់ការតាមដំណេីរ ។យាយហេះណាអស់កម្លាំងណាងុយដេកផងអត់មាត់ម៉ាមាត់ ។ ព្រលឹមឡេីងនាងក្រមុំលាទៅបាត់។បីនាក់កំពុងហូបអាហារព្រឹកជុំគ្នាស្រាប់តែយាយហួយភ្លាត់មាត់។ យាយហួយ:យីស!ឪវាយប់មិញខ្លាំងមេីលតែក្របីស្ទាវ មួយភ្លែត២ដង អញមិនមាត់ខ្លាចភ្ញាក់មីនាង។ មេស្រុកហុនឮជ្រុះចានពីដៃបែកប្រាវ😂. ។ រូបថតប្អូន យួន បូរិ ភូមិសំបួរ ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ប្រទេសកម្ពុជា

Software

Image
នេះជាកម្មវិធីបង្កើតវីដេអូដោយបញ្ចូលសម្លេង និង transition សម្រាប់ Slaide បានទៀតផង។សូមចុចតំណភ្ជាប់នេះដើម្បីទាញយក  https://www.digitbin.com/downloads/kinemaster-app/

វេយ្យាករណ៍ ក្បួនរាជស័ព្ទ

Image
 នេះជាវេយ្យាករណ៍ក្បួនរាជសព្ទខ្មែរ។ភ្ជាប់រួចដោនឡូដ httpសូមចុចតតំណs://drive.google.com/file/d/1-TT-1V06_E0EvFGP0d5pCajXFcemWvLY/view ?usp=drivesdk

រណ្តៅមរណ:ដែលបន្សល់ដោយរបបខ្មែរក្រហមក្នុងវិទ្យាល័យមេសាង

Image
រណ្តៅ-ក,ខ,គ,ឃ,ងជារណ្តៅមរណ:ដែលរបបប៉ុលពតបានសម្លាប់ពលរដ្ឋជាច្រើនក្នុងសម័យកម្ពុជាប្រជាធិបតេយ្យក្នុងចន្លោះឆ្នាំ 1975 - 1979​។ ក្នុងឆ្នាំ2017 អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា បានមកស្រាវជ្រាវឃើញរណ្តៅចំនួនប្រាំដែលសម័យប៉ុលពតបានសម្លាប់មនុស្សចូលក្នុងរណ្តៅនោះ។ ( បទយកការណ៍របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា ) រូប1 រូប2 រូប3 រូប4 រូប5 រូប6 រូបនេះថតនៅខែមេសាឆ្នាំ2020

ទិន្នន័យសិស្ស២០១៩-២០២០

Image

ប្រវត្តិយួនបូរ៉េត

Image
ប្រវត្តិ យួន​ បូរ៉េត បានសរសេរថ្ងៃទី​ 09/04/2020 ដោយយួន បូរ៉េត គ្រូវិទ្យាល័យមេសាង។ Name : Youn Boreth Sex:  Male Birth of date : 25 August 1971 Certificate:  Bachelor of khmer literature, Khmer IT OpenOffice Certificate ,support by non-government organization. Occupation:  Teacher Place of work:  Mesang High School Culture:  Khmer culture Religion : Buddhism Politic:  Democrats ,Neutral policy Like Political news and music videos  High:  1,65 metters. Weight 57 kgs  Love  : My love is some woman love me and to be slyme body.It is not easy to love some people,  I love toward a woman nowadays,but she does not know me. Help people  : I helped many people in society, especialy monks and women.I never think about treaty and power for my life, It is important to do the work successfully.

Youn Boreth

Image

វីដេអូ ទីធ្លាសាលារៀនវិ,មេសាង

Image
ទីធ្លាសាលារៀន  https://youtu.be/g-JrbH9b4Io

សញ្ញារបាទ ឬរេផៈ(៌)

Image
សញា្ញរបាទជាសញ្ញាវណ្ណយុត្ត្តិប្រើជំនួសអក្សរ «រ »។គេប្រើេវាលើពាក្យកំចីបាលីសំស្ក្រឹត។ ឧទាហរណ៍ ៖ គ័ភ៌ ទក្ខិណាព័គ៌ ទុគ៌ត ទុគ៌ម ទុជ៌ន ទុព៌ល ទុយ៌ស ធម៌ បព៌ត បរិបូណ៌ បូព៌ បព៌ា ពណ៌ ព្រះកាណ៌ មត៌ក មាគ៌ា វិសគ៌ៈ  អថ៌កំបាំង កម៌ន ធម៌អារ្យ ....។ * ចំណាំ  ៖ ពាក្យខ្មែរសុទ្ធដែលមានតួអក្សរ(រ) ស្រាប់នៅខាងចុង មិនអនុញ្ញាតឲ្យប្រើសញ្ញារបាទ(៌) ជំនួស(រ)នោះទេ ។ ឧទាហរណ៍ ៖ ខ្ទ័រ ជ័រ ញ័រ ទទ័រ ទូទ័រ ទំព័រ ដើមសង្ឃ័រ ដើមទំព័រ ស្ពាន់ធ័រ..........។ (  ដោយ ៖ យួន បូរ៉េត )

សញ្ញសំយោគ

Image
សំយោគសញ្ញា    ័ គ្រឿងសម្គាល់អក្សរតម្រួត ។ ខ្មែរប្រើជាឈ្មោះវណ្ណយុត្តមួយប្រភេមានសណ្ឋានដូច្នេះ (័) ជាជំនួសអក្សរសំយោគសម្រាប់ដាក់លើពាក្យបាលីឬសំស្រឹ្កតពួកខ្លះ ដែលប្រើបំប្លែងសំឡេងឲ្យក្លាយល្អៀងពីសូរដើម, កាលបើមិនដាក់ (័) នេះ នាំឲ្យពិបាកថា, ដូចជា ក្ស័យ, ជ័យ, ទ័ល, នង្គ័ល, ន័យ, និស្ស័យ, បច្ច័យ, ពិន័យ, ពិរាល័យ, ភ័យ, រហ័ស, រំហ័ស, វិន័យ, វេស្ម័ន, វេស្សវ័ណ, សម័យ, អធ្យាស្រ័យ, អនាម័យ, អភ័យ, អាល័យ, អាស្រ័យ, ឧបនិស្ស័យ ជាដើម ។ ទោះបីពាក្យដែលមានអក្សរសំយោគហើយ ប៉ុន្តែបើមិនដាក់ (័) នេះផ្សំផងទេ នាំឲ្យពិបាកថា, ត្រូវប្រើសំយោគសញ្ញាថែមទៀតក៏មានខ្លះ, ដូចជា គ័ភ៌, ទក្ខិណាព័ត៌, ព័ណ៌, ព័ទ្ធ, ព័ទ្ធព័ន្ធ, ពិទ័គ្ធ, ពិភ័ក្តិ, ភ័ព្វ, ម្រ័ក្សណ៍, យ័ន្ត ឬ យ័ន្រ្ត, ល័ក្ត, ល័ព្ធ, អភ័ព្វ ជាដើម ។  សម្រាប់ប្រើពាក្យខ្មែរខ្លះក៏មាន, ដូចជា ខ្ទ័រ, ជ័រ, ញ័រ, ទទ័រ, ទូទ័រ, ទំព័រ, នំបុ័ង, សូរបុ័ងៗ, ភ្ជ័រ, ផ្លែសង្ឃ័រ, ដើមសំព័រ, ស្ពាន់ធ័រ ជាដើម ។ សម្រាប់ប្រើភាសាដទៃក៏មានខ្លះ, ដូចជា កុងត្រូល័រ, ឌីរ៉ិកទ័រ, អ័ងស្ប៉ិកទ័រ ជាដើម ។

សញ្ញាធ្មេញកណ្តុរ ៉

Image
សញ្ញាធ្មេញកណ្តុរឬមូសិកទណ្ឌ ជាវណ្ណយុត្តិដែលមានសណ្ឋានដូចធ្មេញកណ្តុរ (៉ ) សម្រាប់ប្រើដាក់ពីខាងលើបំបែរសម្លេងសព្ទអក្សរឃោសៈឲ្យទៅជាសព្ទអឃោសវិញ ។         សញ្ញាធ្មេញកណ្តុរសម្រាប់ប្រើលើព្យញ្ជនៈ ៖ ង ញ ប ម យ រ វ ។          គឺ ៖ ង៉ ញ៉ ប៉ ម៉ យ៉ រ៉ វ៉ ។ ឧទាហរណ៍  ៖ ង៉ក់ ង៉ុកៗ ញ៉ាក ញ៉េះញ៉ោះ ប៉េងប៉ោង រប៉េះរប៉ោះ ប៉េងប៉ោះ រប៉ិចរប៉ី ម៉្តេច យ៉ាងម៉េច រយ៉ាក គ្រប់យ៉ាង រ៉ែ រ៉ក រ៉ស រ៉ាវ វ៉ក វ៉ាង វ៉ាប់ វ៉ារ.......។ *  បើមានស្រៈ ិ ី ឹ ឺ  ើ ា ំ  នៅពីលើ ត្រូវផ្លាស់ធ្មេញកណ្តុរ ( ៉ ) ទៅជាបុកជើងវិញ  ( ុ  ) ។      ដូចជាពាក្យ ៖ ញ៉ឺង ម៉ឺងម៉ាត់ រ៉ឺង រ៉ាំរ៉ៃ ប៉ិនប្រសប់ ប៉ីពក រឹងប៉ឹង ប៉ឺង ប៉ឹមៗ ប៉ើង ញ៉ាំង ញ៉ាំ នំប៉័ង........។ * បើពាក្យ 2 ព្យាង្គវិញ​ វាជាទំនាញសូរ ដូច្នេះមិនប្រើសញ្ញាធ្មេញកណ្តុរទេ ។ ដូចជាពាក្យ ៖ សាលា ស្រងេះសងោច ស្រវា កញ្ញា កន្លាត ក្រមា ក្រវេមក្រវាម ក្រវែល ខមាទោស ច្រងេងច្រងាង ឆាយា ដរាប ឋានា តារា តុលា ឋានានុក្រម បរាជ័យ បញ្ញា ប្រមាត់ ប្រយោជន៍ ផល្លានុផល ........។ ( ដោយ ៖ យួន បូរ៉េត ) 

លក្ខណ:សម្បត្តិនៃអ្នកដឹកនាំ

Image
លក្ខណៈសម្បត្តិទាំង១០នៃអ្នកដឹកនាំនៅក្នុង ប្រទេស  ១ ជាតិសាសន៍១ ក្រុមហ៊ុន១ អង្គការ១ ឬ ក្រុមគ្រួសារ១ ដើម្បីអោយមានដំណើរ ការប្រព្រឹត្តិ ទៅរលូន និង មានការអភិវឌ្ឈ នោះ ចាំបាច់ត្រូវមានអ្នកដឹក នាំដើម្បីដឹកនាំនិងរិះរកមធ្យោបាយ ដឹកនាំទៅរក ភាពជោគជ័យ ។ ហើយដើម្បីអោយ ការដឹកនាំ មានភាពល្អប្រសើរ ចាំបាច់ត្រូវមានអ្នកដឹកនាំល្អដែលមានសមត្ថភាពអាចដឹកនាំបាន ។ ដូចនេះអ្នកដឹកនាំត្រូវមានលក្ខណៈសម្បត្តិ ដូចខាងក្រោម ៖ មានវ័យចាស់ល្មមប្រកបដោយសុខភាពល្អ និង មានចំនេះវិជ្ជាគ្រប់គ្រាន់ក្នុងការរិះរកមធ្យោបាយ។ យុត្តិធម៌ ត្រូវតាំងចិត្តជាកណ្តាល មិនលំអៀងម្ខាងៗ។ មានប្រាជ្ញា ជាអ្នកចេះចាំច្រើន និង ស្គាល់បញ្ហាសង្គម ដែលខ្លួនបានគ្រប់គ្រង។ ជាមនុស្សសុចរិត ទៀងត្រង់ មិនលោភលន់។ ជាមនុស្សមានលោកធម៌ទាំង៨។ ជាអ្នកមានចិត្តរឹងប៉ឹង មិនប្រើប្រាស់ ប្រព្រឹត្តអ្វីដែលធ្វើអោយ ប្រទេសជាតិ ក្រុមហ៊ុន អង្គការ ឬ ក្រុមគ្រួសារមានការខាតបង់ និងខាតប្រ យោជន៍។ ជាអ្នកមានចិត្តសន្តោស មេត្តាករុណា មានចិត្ត់ទូលាយ និង ជ្រះថ្លា។ ជាអ្នកស្រឡាញ់ច្យាប់ តែងតែគោរពច្បាប់ យកច្យាប់ជាធំ និងមិនប្រព្រឹត្តបំពានច្បាប់។ មានភាពឆ្លាតវៃ ចេះដោះស្រាយបញ្ហាបាន នៅ ពេលជួបបញ្ហាទោះ តូចក្តីឬ ធំក្ត...